ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ​ ៣កេីត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ប្រធានគណៈគម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត​កំពត និងឯកឧត្តម​ ជឹង​ ផល្លា​ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត​ និងជាប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត​ ឯកឧត្តម​ លោកជំទាវ​ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធាន​ សមាជិកគណបក្សមូលដ្ឋានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ សរុបប្រមាណ៥៥០នាក់។