ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន២នាក់ ដែលឃាត់ខ្លួនបានក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀមួយកន្លែង ធ្វើឡើងនៅវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងរឹបអូសថ្នាំញៀនប្រហែល៧គីឡូក្រាម។
ជនសង្ស័យទាំង២នាក់ ដែលចាប់ឃាត់ខ្លួនមាន ទី១ឈ្មោះ ហ៊ីម ពៅ ភេទស្រី អាយុ២៥ឆ្នាំ និងទី២ឈ្មោះ ហ៊ីម ជុ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ប្រហែល៧គីឡូ ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង និងសម្ភារៈប្រើប្រាស់សំរាប់វេចខ្ចប់មួយចំនួន៕
Tuesday, May 28, 2019

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ ដកហូតថ្នាំញៀនបានជាច្រើនគីឡូក្រាម
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment