ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង០១:៤០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ីន រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេតតឧត្ដរមានជ័យ ពាក់ព័ន្ធករណីឃាតកម្ម មូលហេតុទំនាស់ក្នុងក្រុមគ្រួសារ។
ជនរងគ្រោះឈ្មោះ ឆន ស្រីមុំ (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) អាយុ ២៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា ។ ដោយជនសង្ស័យបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះត្រូវចំនួន ០៣កាំបិតចំក្រោមត្រចៀកឆ្វេង ស្លាប់នៅកន្លែងកើតហេតុ សម្ភារៈវត្ថុតាងដកហូតមានកាំបិទផ្គាក់០១, កាំបិទចិតបន្លែ ០១។
បច្ចុប្បន្នជួនសង្ស័យ ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី ។
Tuesday, May 28, 2019

Home
សន្តិសុខ
យកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធខ្លួនឯងត្រូវចំនួន ០៣កាំបិតចំក្រោមត្រចៀកឆ្វេង ស្លាប់នៅកន្លែងកើតហេតុ
យកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធខ្លួនឯងត្រូវចំនួន ០៣កាំបិតចំក្រោមត្រចៀកឆ្វេង ស្លាប់នៅកន្លែងកើតហេតុ
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment