ឪពុកមកតាំងពីស្រុកចិន មកលេងកូននៅស្រុកខ្មែរបានប្រាំថ្ងៃ ស្រាប់តែជួបរឿងអកុសល ដួលបោកក្បាលស្លាប់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, June 4, 2019

ឪពុកមកតាំងពីស្រុកចិន មកលេងកូននៅស្រុកខ្មែរបានប្រាំថ្ងៃ ស្រាប់តែជួបរឿងអកុសល ដួលបោកក្បាលស្លាប់

 ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ហេតុតែនឹកកូនប្រុសស្រី ប្រកបការងាររកសុីនៅស្រុកខ្មែរ បែកយូរខំធ្វើដំណើរមកតាំងពីស្រុកចិន ទើបស្នាក់នៅកន្លែងកូនបាន៥ថ្ងៃ ជួបគ្រោះអកុសល ងងឹតមុខដួលបោកក្បាលស្លាប់យ៉ាងអាណោចអធ័ម កូនចៅឯណាមិនសម្រក់ទឹកភ្នែក កាលបើឃើញឪពុក ក្នុងស្ថានភាពបែបនេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចឃ្លាំង សិប្បកម្មផលិតទ្វារ បង្អួចអុីណុកមួយកន្លែងក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះ ឈ្មោះ BIE ZHANBIAO ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន មានទីលំនៅ ខេត្ត GUANGDOMG ប្រទេចិន កាន់លិខិតឆ្លងដែលលេខ CE86364396 ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មកទេសចរណ៍ ហើយទើបទៅលេងកូន និងស្នាក់នៅ សិប្បកម្ម របស់កូន ចំណុចខាងលើបាន៥ថ្ងៃ  ។

តាមការបំភ្លឺពីកូនប្រុសស្រី តាមរយៈអ្នកបកប្រែ បានឲ្យដឹងថា ជនរងគ្រោះជាឪពុក ហេតុតែនឹកកូនៗពេក ខខំធ្វើដំណើរ តាំងពីស្រុកចិន តាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ក្នុងនាមទេសចរណ៍ ដើរកម្សាន្ត តាមរមណីយដ្ឋាន មួយចំនួនក្នុងប្រទេសកម្ពុជា ហើយទើបមកលេង កន្លែងសិប្បកម្មកូន បាន៥ថ្ងៃនេះទេ ស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ  ជនរងគ្រោះ បន្ទាប់ភ្ញាក់ពីដំណេក អង្គុយលុបលាងមុខ លុះងើបវិញស្រាប់តែងងឹតវិលមុខដួលផ្ងាកក្រោយ សន្លប់ស្ងាត់មាត់ យកទៅពេទ្យមិនទាន់ផង ស្លាប់បាត់ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យស្រាវជ្រាវឃើញថា ជនរងគ្រោះសម្ពាធឈាមឡើងខ្ពស់ លុះដល់ដួលបោកផងាកក្រោយ អាចឲ្យដាច់សរសៃឈាម ខួរក្បាល បង្កឲ្យស្លាប់តែម្តង រួសសមត្ថកិច្ច រួមជាមួយក្រុមគ្រួសារសព ដឹកយកទៅកន្លែងតំកល់សពនៅមន្ទីរពេទ្យរុស្សី រងចាំឯកភាពពីស្ថានទូត ដើម្បីចាត់បញ្ជូនទៅប្រទេសចិន ៕



No comments:

Post a Comment

Pages