បាត់ដំបង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅផ្សព្វផ្សាយ អប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅសាលាបឋមសិក្សាភ្នំក្រពើ ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាភ្នំក្រពើភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអាណាព្យាបាលសិស្សអ្នកលក់នំចំណីនៅក្នុងសាលាប្រមាណជិត ៣០០នាក់។
លោក ហាក់ សុខរិន ប្រធានសាខា បានដឹកនាំមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ដោយបានសហការជាមួយសមត្ឋកិច្ចមូលដ្ឋាន បានចុះទៅផ្សព្វផ្សាយអប់រំ ស្ដីពីសុវត្ថិភាព ម្ហូបអាហារនៅសាលាបឋមសិក្សាភ្នំក្រពើ ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។ លោកបានណែនាំដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស អាណាព្យាបាលសិស្ស និងអ្នកលក់នំចំណីនៅក្នុងសាលា ត្រូវប្រយ័ត្នពីផលប៉ះពាល់សុខភាពលើចំណីអាហារទាំងអស់ ដែលបានដាក់លក់នៅលើសាលរៀន និងដាក់លក់នៅទីផ្សារផ្សេងៗទៀត ពិសេសអ្នកលក់ត្រូវធ្វើចំណីអាហារដោយមានអនាម័យល្អ ស្អាតមុនយកមកលក់ឲ្យអ្នកទិញយកបរិភោគ។
លោកប្រធានបានបន្តថា «ក្នុងនាមមន្រ្តីជំនាញតែងតែចុះត្រូតពិនិត្យជាប្រចាំរាល់ទំនិញចូលដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទប់ស្កាត់រាល់ទំនិញដែលឈ្មួញលួចនាំចូល ពីប្រទេសជិតខាង ក៏ដូចជាការផលិតក្នុងស្រុក ព្រមទាំងបានធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់ តាមរយ:បិទស្ទិកឃើនៅនឹងកន្លែងលក់ផ្ទាល់នៅគ្រប់ទីកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋយើង បានយល់កាន់តែច្បាស់ មានការប្រុងប្រយ័ត្នខ្ពស់មុននឹងទិញយកបរិភោគ ចៀសវាងមានការប៉ះពាល់សុខភាពយើងទាំងអស់គ្នាផងដែរ»។
បន្ទាប់ពីបានទទួលធ្វើការអប់រំ ដោយផ្ទាល់ហើយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស និងអ្នកលក់ចំណីអាហារតាមសាលារៀនទាំងអស់បានយល់ច្បាស់ នាំគ្នាចូលរួមថែរក្សាសុខភាព មានអនាម័យល្អដើម្បីសុខភាពយើងទាំងអស់គ្នា៕
Wednesday, June 5, 2019

Home
ព័ត៌មានជាតិ
មន្ត្រីកាំកុងត្រូល ចុះផ្សព្វផ្សាយអប់រំ ស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅសាលាបឋមសិក្សាភ្នំក្រពើ ឃុំភ្នំសំពៅ ខេត្តបាត់ដំបង
មន្ត្រីកាំកុងត្រូល ចុះផ្សព្វផ្សាយអប់រំ ស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅសាលាបឋមសិក្សាភ្នំក្រពើ ឃុំភ្នំសំពៅ ខេត្តបាត់ដំបង
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment