ខេត្តកណ្តាល៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កំលាំង កងរាជអាវុធហត្ថ ស្រុកលើកដែក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២៥៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ របស់លោកចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល នៅចំណុចតូបលក់ទឹកអំពៅ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនជាប់ចោទមានឈ្មោះ ផុន មករា ហៅ វ័រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ចោទពីបទ រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

បច្ចុប្បន្ន ជនជាប់ចោទបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ។