នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អៀង វុធ អភិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញបនបត្រសម្គាស់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋក្នុងភូមិចំបក់កន្រ្ទាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានប័ណ្ណសរុបចំនួន ២៤៤០ ប័ណ្ណ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង ,លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស,ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ក្រុម១) ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី។

ប្រជាពលរដ្ឋដែលមកទទួលយកប័ណ្ណកម្មសិទ្ធិ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត, ឯកឧត្តម អៀង វុធអភិបាលរងខេត្ត, លោក លី សុភា ប្រធានមន្ទីរ ដែលបានចាត់ក្រុមការងារចុះវាស់វែង ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ៕