ខេត្តកំពង់ឆ្នាំង៖​ នៅ​ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីក្រុងពាលីសំុសេចក្តីសុខ សេចក្តីចំរើន ដើម្បីចាក់ដីបំពេញទីធ្លាមុខវត្តទេពធីតារាម (ហៅវត្តយាយទេព) ស្ថិត​នៅ​សង្កាត់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯក​​​ឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ​។

ព្រមទាំងបានការអញ្ជេីញចូលរួមពី ប្រធាន​ក្រុម​ប្រឹក្សាខេត្ត សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក អភិបាលក្រុង លោក លោកស្រី ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង លោក លោកស្រីប្រធានមន្ទីរ/អង្គភាព ប្រធាន អនុប្រធាន ការិយាល័យ/អង្គភាពជុំវិញក្រុង អាជ្ញាធរសង្កាត់ និងភូមិ ចូលរួមផងដែរ ៕