នៅក្នុងឱកាសនោះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រត្តិបតិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកបន្ទាយមាស នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី សរុបប្រមាណ២០០០នាក់។
ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនេះ គឺជាសា្មរតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រលាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែក។បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនក្រុមគ្រួសារ និងសង្គមជាតិ ៕
0 Comments
Post a Comment