ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២៣:៣០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន៖
១.ឈ្មោះ ម៉ែន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិប្រក់ក្ដារ ឃ៉ំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
២.ឈ្មោះ ម៉ង ណារ៉ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិចេត្តិទ្រេត ឃ៉ំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
៣.ឈ្មោះ ពេជ្រ ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិពពែ ឃ៉ំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ដកហូតក្រាមសថ្លា០១កញ្ចប់ថង់តូច។
៤.ឈ្មោះ ពេជ្រ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិពពែ ឃ៉ំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
៥.ឈ្មោះ ហឹន វិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងដីដុះ ឃ៉ំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
៦.ឈ្មោះ ប៊ុត សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងដីដុះ ឃ៉ំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។ដកហូតក្រាមសថ្លា០២កញ្ចប់។
៧.ឈ្មោះ ឡែ យ៉ំាងសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកក្ដាម ឃ៉ំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ដកហូតក្រាមសថ្លា០១កញ្ចប់។

សមត្ថកិច្ចដកហូតបានវត្ថុតាង និងសម្ភារៈមាន៖
១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០៤កញ្ចប់ថង់តូច
២.ម៉ូតូម៉ាកស៊ុយសូគី វីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១B ៦៤៤៨ ចំនួន០១គ្រឿង
៣.ម៉ូតូម៉ាកស៊ុយសូគី ស្មាសវី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BI ៩២៧៦ ចំនួន០១គ្រឿង
៤.ម៉ូតូម៉ាកហុងដាZoomer x ពណ៍សលាយក្រហម ពាក់ស្លាកលេខ១GY ៨៧១៥ ចំនួន០១គ្រឿង
៥.ទូរសព្ទ៍ដៃចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងស៉ំណុំរឿងបញ្ជូនទៅតុលាការ។