ខេត្តកែប៖ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការណែនាំដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ឱ្យដឹកនាំមន្ត្រីរាជការ ក្រោមឱវាទរបស់ខ្លួន ធ្វើពលកម្មសំអាតអនាម័យ បរិស្ថាន តាមបណ្តោយឆ្នេរ តាមដងផ្លូវ និងតាមមុខសញ្ញាសួនច្បារទទួលខុសត្រូវ របស់ខ្លួន ដើម្បីកែលម្អសោភ័ណ្ឌភាពខេត្ត អោយកាន់តែស្រស់ស្អាត ត្រៀមទទួលភ្លៀវទេសចរណ៍ ដែលមកសម្រាក លំហែរកំសាន្ត ក្នុងរដូវ បុណ្យភ្ជុំខាងមុខនេះ។ ការណែនាំនេះធ្វើឡើង ខណៈពេលដែលឯកឧត្តម អញ្ជើ់ញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តបើកទូលាយ ដើម្បីឆ្លង របាយការណ៍ខែសីហា និងទិសដៅខែបន្ទាប់ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកែប។ ឯកឧត្តមបញ្ជាក់ថា វិស័យទេសចរគឺជាវិស័យស្នូលរបស់ខេត្តកែប ហេតុនេះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត ទាមទារឱ្យមានការកែលម្អបន្ថែម ទាំងហេដ្ឋារចនាសម្ព័ន្ធ ការបំរើសេវាទេចរណ៍ ការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ ពិសេសគឺការកែលម្អសោភ័ណ្ឌភាពអនាម័យបរិស្ថាន ធ្វើអោយខេត្តកែបទាំងមូលមានភាពបៃតង ខ្យល់អាកាសបរិសុទ្ធ និងគ្មានការបំពុលបរិស្ថាន។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្នុងរយៈពេលបីថ្ងៃ នៃការ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើវេនយាមប្រចាំការទទួលខុសត្រូវ ចាំដោះស្រាយបញ្ហាដែលកើតឡើងជាយថាហេតុ ក្រៅពីនេះមន្ទីរ មន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្ត ត្រូវអប់រំណែនាំ ដល់គ្រប់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងប្រតិបត្តិករទេចរណ៍ទាំងអស់ លើផ្នែកអនាម័យ ម្ហូបអាហារ កុំតម្លើងតម្លៃហួសហេតុ និងការគ្រប់មាត្រសាស្ត្រជាដើមឱ្យបានត្រឹមត្រូវ ក្នុងនោះឯកឧត្តម ក៏បានណែនាំដល់កងកំលាំងទាំងបី ត្រូវប្រចាំការសម្រួល និងការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរណ៍ ទាំងក្នុងពេលកាន់បិណ្ឌតាមវត្តអារាមនានា និងពិធីបុណ្យភ្ជុំធំខាងមុខនេះ៕
Wednesday, September 18, 2019

Home
ព័ត៌មានជាតិ
ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ណែនាំអោយគ្រប់មន្ទីរវិស័យជុំវិញខេត្ត ចូលរួមធ្វើអនាម័យកែលំអរសោភ័ណ្ឌភាពខេត្ត ដើម្បីត្រៀមទទួលភ្លៀវទេសចរណ៍មកកំសាន្ត ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ
ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ណែនាំអោយគ្រប់មន្ទីរវិស័យជុំវិញខេត្ត ចូលរួមធ្វើអនាម័យកែលំអរសោភ័ណ្ឌភាពខេត្ត ដើម្បីត្រៀមទទួលភ្លៀវទេសចរណ៍មកកំសាន្ត ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment