ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ១១រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញបង្សុកូល និងប្រគេនទ័យ្យទានដល់ព្រះសង្ឃនៅវត្តតាជៃ ស្ថិតក្នុងឃុំកំពង់ចំឡងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធឯកឧត្តម ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ មាតាបិតា ជីដូន ជីតា និង ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ សូមទទួលបាននូវផល្លានិសង្ឃដែល ដែលឯកឧត្តមនិងលោកជំទាវបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាច នៃអានិសង្ឃ នេះជួយទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបី ខានឡើយ។
ពិធីនេះក៏មានការចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋពុទ្ធបរិស័ទចូលរួមជាច្រើនរូបទៀតផងដែរ។
ក្នុងឳកាសនោះដែរ ឯកឧត្តមនិងលោកជំទាវបានចែកជូននូវក្រម៉ា និងថវិកាមួយចំនួនទៀតដល់ប្រជាពលរដ្ឋចូលរួម សរុបបច្ច័យនិងសម្ភារទាំងអស់គិតជាថវិកាចំនួន ៤.២០០.០០០រៀល ៕
Tuesday, September 24, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវអញ្ជើញប្រគេនទ័យ្យទានក្នុងឱកាសកាន់បិណ្ឌវេនទី១១ នៅវត្តតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវអញ្ជើញប្រគេនទ័យ្យទានក្នុងឱកាសកាន់បិណ្ឌវេនទី១១ នៅវត្តតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment