ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេសវិទ្យាសាស្ត្រ និងរដ្ឋបាលឆ្នាំ២០១៩។ដោយអនុវត្តតាមសច្ចាប័នលេខ៥៤/ផក២០១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្តីពីផែនការបំប៉នជំនាញប៉ូលីសបច្ចេកទេសវិទ្យាសាស្ត្រ និងរដ្ឋបាលឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្នងការរង,នាយ នាយរងការិយាល័យជំនាញ និងប្រធានមន្ទីរ អនុប្រធានមន្ទីរ ស្រាវជ្រាវបទល្មើសឧក្រិដ្ឋកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត៕