នៅរសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួត និងពិភាក្សាការងារត្រៀមរៀបចំ និងកាត់ទម្លាក់ប្រព័ន្ធបណ្តាញខ្សែកាប្លិ៍លើអាកាសឲ្យមានសោភ័ណ្ឌភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ជំហានទី២ ។
កិច្ចប្រជុំបានធ្វើការពិភាក្សាលើលទ្ធផលនៃការអនុវត្តជំហានទី១ ដែលបញ្ចប់ដោយជោគជ័យតាមផែនការ ពិសេសមានការចូលរួមសហការយ៉ាងល្អ ពីគ្រប់ភាគីសេវាករ និងប្រជាពលរដ្ឋនៅក្នុងសៀមរាបផងដែរដោយក្នុងនោះបានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់កាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកអាកាសមកក្រោមដីរួច បានចំនួន១១ផ្លូវ ស្មើនឹង៦៣,៣០៥ម៉ែត្រ។ ចំពោះជំហានទី២ ក្រុមការងារបានរៀបចំផែនការកាត់ទម្លាក់បន្ត នៅតាមបណ្តាលផ្លូវ ចំនួន១២ផ្លូវ ក្នុងក្រុង រួមមានផ្លូវវត្តបូព៌ ផ្លូវក្រោយវត្តដំណាក់ ផ្លូវទៀចំរ៉ាត់ ផ្លូវសម្តេចទេពវង្ស ផ្លូវការ៉ាស់សាំងកាល់តិច ផ្លូវក្រោយវត្តពោធិលង្កា ផ្លូវសុខសាន្ត ផ្លូវសារមន្ទីរ (អ៩០) ផ្លូវស៊ុបរំដួល ផ្លូវផ្សារដើមក្រឡាញ់ ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ និងផ្លូវខាងត្បូងវត្តថ្មី។
ដើម្បីការអនុវត្តផែនការជំហានទី២ ទទួលបានជោគជ័យ កិច្ចប្រជុំបានធ្វើការពិភាក្សាបញ្ហាពាក់ព័ន្ធមួយចំនួន អំពីក្រុមហ៊ុនប្រតិបត្តិករផ្គត់ផ្គង់សេវាទូរគមនាគមន៍ និងការជូនដំណឹងដល់សាធារណៈជន អំពីដំណើរការនៃការទម្លាក់ខែ្សកាប្លិ៍លើអាកាស មករៀបចំនៅក្រោមដីវិញ។ លោកស្រីប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ ពិសេសក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍៕
Tuesday, October 29, 2019

Home
ព័ត៌មានជាតិ
កិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំបណ្តាញខ្សែកាប្លិ៍លើអាកាស ក្នុងក្រុងសៀមរាបជំហានទី២
កិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំបណ្តាញខ្សែកាប្លិ៍លើអាកាស ក្នុងក្រុងសៀមរាបជំហានទី២
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment