ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងផ្សព្វផ្សាយប្រសាសន៍ លោ កនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា កម្លាំងត្រៀមអន្តរាគមន៍ និងគ្រប់មូលដ្ឋានក្រុង/ស្រុក ត្រូវចាត់តាំងកម្លាំងទៅតាមផែនការដែលបានដាក់ចេញ តាមគោលដៅដែលបានកំណត់ ពិសេសតាមរមណីដ្ឋាន និងទីកំសាន្តនានា ក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវ ។ លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានធ្វើការកោតសរសើរដល់មន្រ្តីអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី-ភារកិច្ចល្អប្រសើរ រយៈពេលកន្លងមក និងបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ គោរពវិន័យ ក្រមសីលធម៌ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តសាលដីកាតុលាការឲ្យបានដាច់ខាត និងមានប្រសិទិ្ធភាពខ្ពស់ និងក្ដាប់រាល់សភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងចុះបង្រ្កាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតមានឡើង។
លោកឧត្តមសេនីយ៍ មេបញ្ចាការ បានធ្វើការណែនាំដល់មន្រ្តីជំនាញ ក៏ដូចមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ត្រូវដាក់ទិសស្លោក ដែលដាក់ចេញដោយលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានគ្រប់តាមបណ្តាកងឯកភាពរបស់ខ្លួនផងដែរ៕
Tuesday, October 8, 2019

Home
សន្តិសុខ
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment