វគ្គបណ្ដុះបណ្ដាលស្ដីពី ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរដោយមិនពាក់មួកសុវត្ថិភាព ដល់ជនបង្គោលជាទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, October 9, 2019

វគ្គបណ្ដុះបណ្ដាលស្ដីពី ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរដោយមិនពាក់មួកសុវត្ថិភាព ដល់ជនបង្គោលជាទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរដោយមិនពាក់មួកសុវត្ថិភាព ដល់ជនបង្គោលជាទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យ ១០មករា ១៩៧៩ វិទ្យាល័យ សម្ដេច ឪ និងវិទ្យាល័យ អង្គរ សរុបចំនួន៣៥នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្នុងគោលបំណង៖
១.ផ្តល់ការបណ្តុះបណ្តាលដល់ជនបង្គោលកាកបាទក្រហមកម្ពុជា លើជំនាញផ្សព្វផ្សាយអប់រំអំពីបនិភ័យនៃការបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើករដោយមិនពាក់មួកសុវត្ថិភាព។
២.បង្ហាញអំពីស្ថានភាពបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងហានិភ័យនៃការបើកបរដោយមិនពាក់មួកសុវត្ថិភាព។
៣. រៀបចំផែនការបណ្តុះបណ្តាលនៅតាមសាលារៀន និងតាមទិសាធារណៈ។

វគ្គនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០១៩ ដែលទទួលបានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ហើយវគ្គនេះក៏មានការចូលរួមសម្របសម្រួលពីលោក ឃឹម សុផល ប្រធានសម្របសម្រួលគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ លោក ស៊ូ សុខណា មន្ត្រីសម្របសម្រួលកម្មវិធីយុវជនកាកបាទក្រហមកម្ពុជា ។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះលោក ស៊ុំ សំអន នាយកសាខា បានផ្ដាំផ្ញើទីប្រឹក្សា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ជាសិក្ខាកាមក្នុងវគ្គត្រូវយកចិត្តទុកដាក់ស្ដាប់ស្រូបយកចំណេះដឹងពីគ្រូឧទ្ទេសដើម្បីអាចយកទៅបណ្ដុះបណ្ដាល ឬផ្សព្វផ្សាយបន្តដល់មិត្តភក្តិ យុវនកាកបាទក្រហមកម្ពុជា ឬសិស្សានុសិស្សក្នុងសាលា និងសហគមន៍ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរណ៍ ។






No comments:

Post a Comment

Pages