ខេត្តកណ្តាល៖ ដេីម្បីលេីកស្ទួយវិស័យកីឡាបាល់ទាត់នៅខេត្តកណ្តាល អោយមានការរីកចម្រើន និងផ្ដល់ឱកាសឲ្យយុវជនសហភាពសហព័ន្ធយុវជន នៅតាមបណ្ដាក្រុង ស្រុក ដែលចូលចិត្តលេងកីឡាបាល់ទាត់បានចូលរួម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ឆ្នាំ២០១៩។
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល។ ដោយមានការអញ្ជើញចូលពីតំណាងក្រុមនីមួយៗផងដែរ។
សន្និសីទនេះមានការចាប់ឆ្នោតជ្រើសរើសក្រុមទៅតាមពូលនីមួយៗ ដោយបែងចែកជា៤ពូល ក្នុងមួយ១ពូលមាន៤ក្រុម។ ក្រុមដែលដាក់ពាក្យប្រកួតមានចំនួន១៦ក្រុម មានក្រុមសសយកស្រុកពញាឮ ក្រុមសសយកស្រុកលេីកដែក ក្រុមសសយកស្រុកខ្សាច់កណ្ដាល ក្រុមសសយកស្រុកកៀនស្វាយ ក្រុមសសយកស្រុកល្វាឯម ក្រុមសសយកស្រុកមុខកំពូល ក្រុមសសយកស្រុកកណ្តាលស្ទឹង ក្រុមសសយកស្រុកអង្គស្នួល ក្រុមសសយកស្រុកកោះធំ ក្រុមសសយកស្រុកស្អាង ក្រុមសសយកក្រុងតាខ្មៅ ក្រុមមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ក្រុមស្នងការនគរបាលខេត្តកណ្ដាល ក្រុមតំបន់ប្រិបត្តិការសឹករងកណ្ដាល ក្រុមកងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុមសសយកវិស័យអប់រំខេត្តកណ្ដាល។
ការប្រកួតធ្វេីឡេីងនៅកីឡដ្ឋានខេត្តកណ្ដាល រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ផ្ដើមពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
Thursday, October 3, 2019

Home
ព័ត៌មានជាតិ
ខេត្តកណ្តាលផ្ដល់ឱកាសឲ្យយុវជនសហភាពសហព័ន្ធយុវជននៅតាមបណ្ដាក្រុង ស្រុក ដែលចូលចិត្តលេងកីឡាបាល់ទាត់បានចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត
ខេត្តកណ្តាលផ្ដល់ឱកាសឲ្យយុវជនសហភាពសហព័ន្ធយុវជននៅតាមបណ្ដាក្រុង ស្រុក ដែលចូលចិត្តលេងកីឡាបាល់ទាត់បានចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment