ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវេទិកាសាធារណៈលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅសាលាស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះក៏ផងដែរ។
វេទិការផ្សព្វផ្សាយនេះមានគោលបំណងដើម្បី ផ្សព្វផ្សាយអំពីលទ្ធផលនៃរដ្ឋបាលខេត្តបានសម្រេចបាននាពេលកន្លង ជាពិសេសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអជ្ញាធរដែនដី រដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក ភូមិ ឃុំ រួមទាំងធ្វើការស្វែងយល់អំពីទុក្ខកង្វល់របស់បង ប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានស្រុកនីមួយៗ។
បន្ថែមពីនេះដែលលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានទទួលយកសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកទៅពិភាក្សាកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត និងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត បន្ថែមពីលើនេះដែល លោកស្រីក៏បានអោយទៅដល់ អជ្ញាធរដែនដី ជាប់ពាក់ព័ន្ធនិងជំនាញរបស់ខ្លួន ធ្វើការបកស្រាយចំង្ងល់របស់ប្រជាពលរដ្ឋ៕
Thursday, November 21, 2019
Home
ព័ត៌មានជាតិ
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកព្រៃនប់
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកព្រៃនប់
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment