ខេត្តកំពត៖ ក្រុមហ៊ុនថៃប៊ុនរ៉ុង សហការជាមួយរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើពិធីសម្ពោធរោងចក្រស៊ីម៉ងតិ៍ ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដើម្បីដំណើរការផលិតជាផ្លូវការ។
ពិធីដ៏អធិកអធមនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតប្រមាណជិត ៩.០០០នាក់។
ជាមួយសមិទ្ធផលដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់រោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុងជាការរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ នាដំណាក់កាលដែលវិស័យសំណង់កំពុងរីកលូតលាស់ខ្លាំង កម្ពុជាមានតម្រូវការស៊ីម៉ង់តិ៍រហូតរាប់លានតោនក្នុងមួឆ្នាំៗដើម្បីបម្រើដល់ការសាងសង់សំណង់ផ្សេងៗ។ ម្ល៉ោះហើយរោងចក្រស៊ីម៉តិ៍ថ្មីមួយនេះនឹងជួយកាត់បន្ថយការខ្វះខាតដែលកន្លងមកកម្ពុជាមានការនាំចូលពីក្រៅបន្ថែមនោះ។
សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមហ៊ុនថែប៊ុនរ៉ុងដែលបានបង្កើតរោងចក្រដែលផ្តោតជាសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋជាដើម។ លើសពីនោះ សម្តេចតេជោ ក៏បានថ្លៃងអំណរគុណចំពោះរដ្ឋបាលខេត្តកំពតដែលមានកិច្ចសហការល្អជាមួយអ្នកវិយោគក្នុងការបង្កើតសមិទ្ធផលដ៏ធំធេងរហូតលេចចេញជារូបរាង ហើយឈានទៅសម្ពោធជាផ្លូវការនាពេលនេះ។
របាយការណ៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា រោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុងជារោងចក្រទី៥ ដែលបានកើតឡើងក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតលើទំហំផ្ទៃដីសរុប៦៧៨,៤០ហិកតា។ រោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ង់តិ៍ប្រមាណ២.៥០០តោនក្នុងមួយថ្ងៃ ពោលគឺស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ៕
Thursday, November 14, 2019

Home
ព័ត៌មានជាតិ
ពិធីសម្ពោធរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងដើម្បីដំណើរការផលិតជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ពិធីសម្ពោធរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងដើម្បីដំណើរការផលិតជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment