កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, November 9, 2019

កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីរាជការមកពីគ្រប់ក្រសួង​ ស្ថាប័ន​ កងកម្លាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ កូនក្មួយ​សិស្សានុសិស្ស​ បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ថ្វាយភ្លេីងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។

ថ្ងៃទី៩​ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងផេកផ្លូវការរបស់សម្តេចថា ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ សូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” ៕





No comments:

Post a Comment

Pages