ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង ០៥បន្ទប់ ស្ថិតនៅសាលាបឋម សិក្សាល្បើកប្រីយ៍ ភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, November 20, 2019

ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង ០៥បន្ទប់ ស្ថិតនៅសាលាបឋម សិក្សាល្បើកប្រីយ៍ ភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់

នៅព្រឹកថ្ងៃពុធ ០៩ រោច ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសិក្សា០១ខ្នង ០៥បន្ទប់ ស្ថិតនៅសាលាបឋម សិក្សាល្បើកប្រីយ៍ ភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ និងលោក អ៉ីក កាម៉ិកហ៊ីរ៉ូស៊ិ តំណាងប្រធានសមាគម សិក លោកវេជ្ជបណ្ឌិត តឹក កាវ៉ាម៉ាសាស៊ិហ្គិត តំណាងក្រុមគ្រូពេទ្យធ្មេញនៃប្រទេសជប៉ុន និងលោកស្រី តំណាង ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ តំណាងម្ចាស់ជំនួយជប៉ុន និងសប្បុរសជនជនជាតិជប៉ុន និងមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្តីទីស្រុកក្រឡាញ់ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៦០០នាក់ ។

អគារសិក្សានេះចាប់ដំណើរការសាងសង់កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩ និងបានបញ្ចប់ជាស្ថារពរនាថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ ដោយចំណាយថវិកាអស់ចំនួន ៥៥.០០០ដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភរបស់សប្បុរសជនជនជាតិជប៉ុន តាមរយះសមាគមសិក និងឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ ។ ពិធីសម្ពោធនេះរៀបចំនៅសាលាបឋមសិក្សាល្បើកប្រីយ៍ ស្ថិតនៅភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។





No comments:

Post a Comment

Pages