លោកមេប៉ុស្តិ៍ការពារព្រំដែនច្រកទ្វេភាគីចាន់មូល កំពុងកើបលុយពីក្រុមឈ្មួញរកស៊ីដឹកធ្យូងឆ្លងដែនទៅលក់នៅវៀតណាមដោយគ្មានលិខិតអនុញ្ញាត - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 1, 2019

លោកមេប៉ុស្តិ៍ការពារព្រំដែនច្រកទ្វេភាគីចាន់មូល កំពុងកើបលុយពីក្រុមឈ្មួញរកស៊ីដឹកធ្យូងឆ្លងដែនទៅលក់នៅវៀតណាមដោយគ្មានលិខិតអនុញ្ញាត

(ត្បូងឃ្មុំ) ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានភូមិត្រពាំងឬស្សីនិងប្រជាពលរដ្ឋភូមិរូងក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា បទល្មើសដឹកឃ្យូងនៅក្នុងទឹកដីស្រុកមេមត់នៃខេត្តត្បូងឃ្មុំ បានកំពុងតែចរាចរយ៉ាងកក្រើកឡើងវិញហើយបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈពេលនោះ ពេលនេះក្រុមឈ្មួញបានដឹកធ្យូងចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងភូមិត្រពាំងឬស្សីនឹងច្រករបៀងភូមិរូងច្រករបៀងទាំងពីរនេះនៅក្រោមការគ្រប់គ្រងរបស់ច្រកទ្វេភាគីចាន់មូលដែលគ្រប់គ្រងដោយលោក មែន ដេត មេប៉ុស្តិ៍ការពារព្រំដែនចំណុះអោយវរៈការពារព្រំដែន 617កំពុងតែពង្រាយកូនចៅតាមច្រករបៀងរបស់ខ្លួនបានបើកដៃឲ្យក្រុមឈ្មួញដឹកបទល្មើស ធ្យូងចេញទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់ដោយមិនមានលិខិតអនុញ្ញាតដើម្បីស្រង់ដើមឲ្យរូបលោកដែលទើបនឹងឡើង ជាមេប៉ុស្តិ៍ថ្មីថ្មោងនោះ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្តសាំយ៉ុងកែច្នៃដឹកបទល្មើសធ្យូងទាំងនេះមានចំនួនចាប់ពី 8 គ្រឿងទៅ 15គ្រឿងនិងរម៉កម៉ូតូចាប់ពី 15 គ្រឿងទៅ 25 គ្រឿងក្នុងមួយយប់ៗ ប្រភពដើមនៃការដឹកជញ្ជូនបទល្មើសធ្យូងទាំងនេះគឺចេញពីទឹកដីខេត្តក្រចេះឆ្ពោះមកស្រុកស្នួលឆ្លងមកស្រុកមេមត់ខេត្តត្បូងឃ្មុំហើយបន្តចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងខាងលើយ៉ាងរលូនកាលពីយប់ថ្ងៃទី២៦ខែតុលា២០១៩កន្លងមកនេះ។ ប្រភពពីមន្ត្រីនិងពលរដ្ឋ មួយចំនួន​បានលើកឡើង​ទៀថា ការដែល​លោក លោក មែន ដេត ហ៊ាន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​តែលោកអាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅពីក្រោយខ្នងទើបហ៊ានប្រព្រឹត្តអំពើខុសច្បាប់បែបនេះ។

ប្រភពពីមន្ត្រីនិងប្រជាពលរដ្ឋ បាន​បន្ថែមទៀតថា មួយរមួយរយៈចុងក្រោយនេះបទល្មើសដឹកជញ្ជូន ធ្យូងចេញពីទឹកដីខេត្តក្រចេះ នៅតែ​បន្តកើតឡើង​យ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតនឹងបើកដៃពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នដោយគ្រាន់តែដាក់បារ៉ាស់សារាចរទាំងយប់ទាំងថ្ងៃចាប់តាំងពីខេត្តក្រចេះដល់ខេត្តត្បូងឃ្មុំតែពុំដែលបានឃើញការបង្ក្រាបរាល់បទល្មើសដឹកធ្យូងនិងបទល្មើសព្រៃឈើបានម្ដងណានោះទេឃើញតែរថយន្តសាំយ៉ុងដឹកបទល្មើសឈើព្រៃនិងដឹកធ្យូងចរាចរណ៍តាមផ្លូវជាតិលេខ7 បានយ៉ាងរលូនទាំងថ្ងៃទាំងយប់ផងដែរ។
ចំណែកការដឹកជញ្ជូនបទល្មើសឈើព្រៃនិងដឹកធ្យូងចេញពីទឹកដីខេត្តក្រចេះឆ្លងកាត់ស្រុកឆ្លូងឆ្ពោះមកស្រុកតំបែរខេត្តត្បូងឃ្មុំក៏មានការដឹកជញ្ជូនយ៉ាងពេញបន្ទុកឡើងវិញហើយដែរនៅពេលនេះក្នុងមួយយប់រថយន្តសាំយ៉ុងដឹកឈើយ៉ាងហោចណាស់ក៏ 10 គ្រឿងទៅ 17 ដែរ ចំណែករថយន្តដឹកធ្យូងវិញក៏មានការដឹកជញ្ជូនមិនក្រោមពី 2០គ្រឿងទៅ 25 គ្រឿងដែរក្នុង 1 យប់ៗដោយមិនមានសមត្ថកិច្ចជំនាញឬក៏សមត្ថកិច្ចពាក់ព័ន្ធណាធ្វើការចេញមុខមកបង្ក្រាបនោះទេគ្រាន់តែដាក់បារាំងជាសរាចរណ៍ទាំងថ្ងៃទាំងយប់គិតតែពីរឿងរាប់ក្បាលឡានគិតរឿង ឡាក់គុយ តែប៉ុណ្ណោះកាលយប់ថ្ងៃទី២៤ខែតុលា២០១៩កន្លងមកនេះផងដែរ ។
បន្ទាប់ពីមានការសាទរពីប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំរបស់គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ថ្នាក់ជាតិបានតែមួយរយៈពេលខ្លីប៉ុណ្ណោះឥឡូវនេះបទល្មើសព្រៃឈើនឹងបទល្មើសដឹកធ្យូងបានកំពុងតែកើតឡើងយ៉ាងគគ្រឹកឡើងវិញហើយនៅក្នុងទឹកដីខេត្តក្រចេះឆ្ពោះមកខេត្តត្បូងឃ្មុំហើយបន្តឆ្លងទៅលក់នៅប្រទេសវៀតណាមទៀតផង ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភនិងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរថ្នាក់ស្រុកនិងថ្នាក់ខេត្តដោយមិនមានការបង្ក្រាបឲ្យមានប្រសិទ្ធភាព ខ្ពស់នៅក្នុងពេលនេះហើយពួកគាត់បានសំណូមពរដល់អាជ្ញាធរថ្នាក់ស្រុកនឹងអាជ្ញាធរថ្នាក់ខេត្តដែលមានការពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តាជួយទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរក្សាអោយបាននូវសម្បត្តិធនធានធម្មជាតិឲ្យបានគង់វង្សនិងយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ។




No comments:

Post a Comment

Pages