ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហា ប្រឈមអគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូល រួមដោយក្រុមហ៊ុនចំនួន៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។
យោងតាមកិច្ចប្រជុំ បញ្ហាប្រឈមរបស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ មានដូចជា ១.បង្គោល LV-9m ចំរុះ ចំនួន ៦៩២ដើម, ២.បង្គោល MV-12mចំរុះ ចំនួន ៦១៣ដើម, ៣.បង្គោល MV-14m ចំរុះ ចំនួន ២៥០ដើម, ៤.ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ, ៥.ខ្សែបណ្តាញកប់ដី LV ប្រវែង ៤៥០ម៉ែត្រ, ៦.ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ, ៧.ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ, ៨.Load Breaking Switch ចំនួន ១៨គ្រឿង, ៩. Auto Recloser ចំនួន ១១គ្រឿង, ១០.តំណចុងកាប្លិ៍ ចំនួន ១២២តំណ, ១១.ត្រង់ស្វូរលើបង្គោល ចំនួន ១៧៦គ្រឿង, ១២. ទូរចល័តចំនួន ២៧គ្រឿង, ១៣.បន្ទប់ភ្លើង ចំនួន ០៩ខ្នង, ១៤ប្រអប់នាឡិកាស្ទង់ ចំនួន ១.៤៧៩ប្រអប់ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុន សាងសង់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវដាក់មន្ត្រីបច្ចេកទេសប្រចាំការនៅតាមការដ្ឋាន នានា ដើម្បីដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា និងត្រូវរួមគ្នាដោះជាកញ្ចប់ទើបការងារ ស្ថាបនាផ្លូវប្រព្រឹត្តិទៅរលូនតាមការគ្រោងទុក ។
ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនទាំង៨ បន្ថែមទៀតថា៖
១.ក្រុមហ៊ុនស្ថាបនាផ្លូវទាំង០៨ក្រុមហ៊ុន ផ្តល់លទ្ធផលសិក្សាវាស់វែង ឱ្យបាន លឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និងមន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការបានទាន់ពេលវេលា ,
២.ចុះស្រង់ រកទីតាំងថ្មីបន្ទប់ភ្លើងចំនួន ០៨ តាមនិយាកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ,
៣.ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់ ,
៤.ពិនិត្យបង្គោលជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះពាល់ដល់ក្រុមការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ បានលឿន ព្រោះការស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខ ជាគោលដៅទេសចរ សម្រាប់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ៕
Monday, November 18, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហា ប្រឈមអគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហា ប្រឈមអគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment