រឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុជាជំងឺដ៏រ៉ាំរ៉ៃបានផ្ទុះជម្លោះដីធ្លីទៀតហើយ នៅឃុំបិតត្រាំងស្រុកព្រៃនប់ម្ខាងអះអាងមានប័ណ្ណកម្មសិទ្ឋ ម្ខាងមានលិខិតបញ្ជាក់ភូមិឃុំ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, November 4, 2019

រឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុជាជំងឺដ៏រ៉ាំរ៉ៃបានផ្ទុះជម្លោះដីធ្លីទៀតហើយ នៅឃុំបិតត្រាំងស្រុកព្រៃនប់ម្ខាងអះអាងមានប័ណ្ណកម្មសិទ្ឋ ម្ខាងមានលិខិតបញ្ជាក់ភូមិឃុំ

ខេត្តព្រះសីហនុ៖ ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃ មួយកន្លែងនៅភូមិពូធឿងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ រវាងពលរដ្ឋប្រមា ណ៧៧គ្រួសារ និងក្រុហ៊ុន លោក ឧកញ្ញ៉ា ឡាញ់ ភារ៉ា ដែលមានតំណាង ដោយលោក ថូឆាំ បានអូស បន្លាយ មកជាច្រើនឆ្នាំមកហើយនៅតែរកវិធីដោះស្រាយមិនបាន ដោយសារតែភាគី លោក ថូ ឆាំ ប្រាប់ថា ដីក្រុមហ៊ុនមាន ប្លង់កម្មសិទ្ធិស្របច្បាប់ ប៉ុន្តែភាគី ប្រជាពលរដ្ឋដែលពាក់ព័ន្ធទំនាស់ ជាមួយក្រុមហ៊ុនអះអាងថាពួកគាត់ មានលិខិតបញ្ជាក់ភូមិ ឃុំ មិនត្រូវហើយក៏ពុំដែលបានផ្ទេកម្មសិទ្ឋទៅណាឡើយ។
ជុំវិញជំលោះដីធ្លីនេះផងដែរបងប្រុស ឈ្មោះ ស៊ុំ សាវុធ និងប្រពន្ធ ឈ្មោះ កុល សាកាន ជាប្រជាពលរដ្ឋ ក្នុងចំណោម ប្រជាពលរដ្ឋ ទំនាស់ដីធ្លីខាងលើ បាននិយាយប្រាប់ ឲ្យដឹងថា រូបគាត់ បានទិញដី ចំណុច ខាងលើនេះ តាំងពីឆ្នាំ ២០០៦ មក ម្លេះ ដោយការទិញលក់ដីឬផ្ទេរកម្មសិទ្ធិសុទ្ធសឹងមានការទទូលស្គាល់ពីអាជ្ញាធរដែនដី ភូមិឃុំបិតត្រាំងទាំង អស់ ដោយ កន្លងមក មិនដែល មានបញ្ហារ អ្វី នោះទេ ប៉ុន្តែរមួយប៉ុន្មាន ឆ្នាំ ចុងក្រោយនេះ បែរជាមាន ឈ្មោះ ថូឆាំ មកធ្វើការ អះអាងថា រូបគាត់ រូមនិងប្រជាពលរដ្ឋ ចំនួន៧៧គ្រូសារ ផ្សេងទៀត ថា រំលោភដីរបស់ក្រុមហ៊ុនដែលមាន ប្លង់កម្មសិទ្ធិ ស្របច្បាប់ ក្រុម ហ៊ុនរបស់ លោក ឧកញ្ញ៉ា ឡាញ ភារ៉ា ទៅវិញ ហើយ ពួកគាត់ជាម្ចាស់ដី ចាប់តាំង ពីរពេលនោះមក មិនត្រូវបានគេ អនុញាត្តិឲ្យចេញចូលទៅដីរបស់ខ្លូននោះឡើយ។ អ្វីដែល គួរ កត់សម្គាល់ នោះ កន្លងមក លោក ថូឆាំ ដែល តំណាង ឲ្យក្រុម ហ៊ុន លោក ឧកញ្ញ៉ា ឡាញ់ ភារ៉ា មិនដែល បាន យកប្លង់កម្មសិទ្ធិ ស្របច្បាប់ដែលក្រុមហ៊ុនមានមកបង្ហាញឲ្យ ប្រជាពលរដ្ឋេពាក់ព័ន្ធ បានឃើញម្តង ណាឡើយ ជាហេតុ ធ្វើ ឲ្យ បញ្ហារ ទំនាស់ដីចំណុចខាងលើនេះ រកដំណោះ ស្រាយ មិនចេញរហូតមក។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក មេធា វី បាន សីយុទ្ធ តំណាងឲ្យភាគីខាង ក្រុមហ៊ុន លោក ឧកញ៉ា ឡាញ់ ភា រ៉ា បានអះអាងថា ឯកសារពាក់ពន្ធ័ដីនេះគឺមានគ្រប់គ្រាន់(ប្លង់កម្មសិទ្ធិតាំងពីរ ឆ្នាំ ១៩៩៤ មកម្លេះ )ហើយ ដី ត្រូវបានម្ចាស់ដីដើម ផ្ទេរកម្មសិទ្ធិលក់បន្ត បន្ត គ្នាចំនួន៣តំណរូចមកហើយ។ចំពោះក្រុមហ៊ុន លោក ឧកញ្ញ៉ា ឡាញ់ ភារ៉ា ជាម្ចាស់ កម្មសិទ្ធិចុងក្រោយ (ទី៣) បច្ចុប្បន្នរាល់បណ្ណ័ក្មសិទ្ធិទាំងអស់ត្រូវាបានផ្ទេរកម្មសិទ្ធិមក ក្រុមហ៊ុនលោក ឧកញ៉ា តាម និតីវិធីច្បាប់អស់ហើយក្នុងឆ្នាំ ២០១៨។សរុបសេចក្តីមក លិខិត បញ្ជាក់ការកាន់កាប់ ឬផ្ទេរសិទ្ធិ ដែល បងប្អូនប្រជាពលរដ្ឋមួយចំនួនមានគឺសុទ្ធ តែនៅលើដីកម្មសិទ្ធិស្រប់ច្បាប់ របស់ក្រុមហ៊ុនទាំងអស់។ហើយ បញ្ហារនេះ ក៏មាន ប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនធំ ក្រោយពីបាន ពិនិត្យ ឯកសារ(ប្លង់កម្មសិទ្ធិ)របស់ក្រុមហ៊ុន ពួកគាត់ក៏បាន សុំដកខ្លូនវិញខ្លះហើយនិង មិនធ្វើការតវ៉ា ទៀត ទេ ហើយ សំរាប់ ទឹកចិត្ត លោក ឧកញ៉ា ឡាញ់ ភារ៉ា ចំពោះប្រជាពលរដ្ឋ ដែលបានដឹងកំហុសលោក ក៏បានធ្វើការ ដោះ ស្រាយ គោលនយោបាយមួយចំនួន ផងដែរ(ក្រៅប្រពន្ធ័តុលាការ) ប៉ុន្តែរបើបងប្អូនណាមិនមានការ ភ្ញាក់រលឹក ហើយនៅតែ ព្យាយាម ធ្វើការតវ៉ាទាំង បំពាន់ច្បាប់គឺ ទុកឲ្យតុលាការជាអ្នកសម្រេចម្តងហើយ៕

.ដោយ ឡែក សំរាប់ លោក មាច ច័ន្ទ មេឃុំបិតត្រាំង នាព្រឹកថ្ងៃទី ២៦ខែតុលាឆ្នាំ២០១៩នេះនៅចំពោះ មុខ អ្នកសាពត៏មាន លោក បាន ធ្វើការ បញ្ជាក់ផងដែរថាប្រជាពលរដ្ឋ ចំនួន៧៧គ្រូសារ បើតាម មើល លើឯក សារ កាន់កាប់ដីធ្លី របស់ពួកគាត់កន្លងមក(មុនពេលរូបគាត់ ឡើងជាមេឃុំ )គឺសុទ្ធតែមានការទទូលស្គាល់ ពីអា ជ្ញាធរមួលដ្ឋានទាំងអស់ ប៉ុន្តែរសំរាប់ ភាគគីខាងក្រុមហ៊ុន បែរជាមានសុទ្ធតែប្លង់កម្មសិទ្ធិស្របច្បាប់ទៅវិញសរុប សេចក្តីមករវាង លិខិតទទូលស្គាល់ការកាន់កាប់របស់ប្រជាពលរដ្ឋ និងប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន គឺភាគច្រើន នៅលើទីតាំងដីតែមួយ។ ហើយបញ្ហារនេះ កន្លងមក ប្រជាលរដ្ឋ ដាក់ពាក្យបណ្តឹង សូមជួយអន្តរាគមន៏ដោះ ស្រាយដែរប៉ុន្តែរ មិនអាចដោះស្រាយ បានដោយសារ ដីពាក់ព័ន្ធមានប្លង់កម្មសិទ្ធិ គឺថ្នាក់អជ្ញាធរ ឃុំបានត្រឹម ធ្វើ របាយការ បញ្ជូនទៅថ្នាក់លើ ប៉ុណ្ណោះ។




No comments:

Post a Comment

Pages