សណ្ឋាគាររិជិនស៉ីអង្គរ ព្រឹកថ្ងៃចន្ទ៨កេីតខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលនយោបាយធនធានមនុស្សរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សិក្ខាសាលាពិគ្រោះស្ដីពីគោលនយោបាយធនធានមនុស្ស គឺប្រមូលរាល់ធាតុចូលសំខាន់ៗពីគ្រប់អ្នកពាក់ព័ន្ធ ដេីម្បីឲ្យឯកសារពង្រាងនេះកាន់តែប្រសេីរ ក្នុងគោលបំណងលេីកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព និងការជឿទុកចិត្ត សំដៅបម្រេីសេវាជូនប្រជាជនឲ្យបានកាន់តែល្អប្រសេីរឡេីង។
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលេីកឡេីងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវគោលនយោបាយ និងយុទ្ធសាស្រ្ត-ចតុកោណដំណាក់កាលទី៤ ព្រមទាំងក្រោមការប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពជំនាញក្នុងខេត្តបានធ្វើឲ្យខេត្តសៀមរាបសម្រេចបានស្នាដៃ ដែលលេចធ្លោជាច្រើន៕
Monday, November 4, 2019

Home
ព័ត៌មានជាតិ
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលនយោបាយធនធានមនុស្សរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលនយោបាយធនធានមនុស្សរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment