ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ មហាជនយ៉ាងច្រើនកុះករ ចូលរួមក្នុងមីទ្ទិញ រំលឹកខួបលើកទី៦៦ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលរដ្ឋបាលខេត្តព្រះសីហនុ រៀបចំឡើងនៅវេទិកាបុណ្យជាតិ៧មករាក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អានសន្ទរកថាដោយរំលឹកថា ខួបលើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៩ នេះ គឺរំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទាឯករាជ្យជាតិ អោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាស ឯករាជ្យជាតិ នៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕
Saturday, November 9, 2019

Home
ព័ត៌មានខ្លីៗ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងមីទ្ទិញ រំលឹកខួបលើកទី៦៦ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងមីទ្ទិញ រំលឹកខួបលើកទី៦៦ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment