ផ្ទាំងសូឡា ៥០០គ្រឿង និងពិល ៥០០ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារកងទ័ពតាម​បណ្តោយព្រំដែ​ន​​កម្ពុជា-ឡាវ ចំនួន ៥០០គ្រួសារ ក្នុងស្រុកសៀមប៉ាង - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, December 13, 2019

ផ្ទាំងសូឡា ៥០០គ្រឿង និងពិល ៥០០ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារកងទ័ពតាម​បណ្តោយព្រំដែ​ន​​កម្ពុជា-ឡាវ ចំនួន ៥០០គ្រួសារ ក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹង​ត្រែង៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្​ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចុះពិនិត្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកផ្ទាំង​សូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន ៥០០គ្រឿង និងពិល​ចំនួន ៥០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារនគរបាល​ព្រំដែនគោក និងកងទ័ពឈរជើងការពារបូរណភាពទឹកដី​នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ចំនួន ៥០០គ្រួសារ គោលដៅទី ១ ចំណុចស្រែចំប៉ា និងចំណុចស្វាយធំ ចំនួន ២០០គ្រួសារ និងគោលដៅទី២ ចំណុចអូរគក់បង្គោល ៧៧-៧៨ ចំនួន ៣០០គ្រួសារ ក្នុងនោះ ជូនវរៈសេនាតូចនគរបាលព្រំ​ដែន​គោល ៧០១ ចំនួន ១២៤គ្រួសារ, យោធាភូមិភាគ១ តំបន់ប្រតិ​បត្តិការសឹករងខេត្តចំនួន ២២៥គ្រួសារ និងយោធាភូមិភាគ១ កងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៥១គ្រួសារ និង ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកមាស ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែក​ផ្ទាំង​សូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ នាថ្ងៃនេះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល​សម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់
កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គ្រប់ពេលវេលា។

មិនត្រឹមតែប៉ុណ្ណោះដើម្បីឲ្យជីវភាពបងប្អូនកងទ័ពកាន់តែមានភាពល្អប្រសើរឡើង ឯកឧត្តមបានណែនាំឲ្យបងប្អូនកងទ័ព​ត្រូវដាំ​ដំណាំកសិផលផ្សេងៗ ព្រមទាំងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការ​ចំណាយថវិកាលើសម្ភារៈដែលយើងអាចកែច្នៃនិងប្រើប្រាស់បានដោយខ្លួនឯង។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្របតាមការវិវត្តន៍រីក​ចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគិតគូរយកចិត្ត​ទុកដាក់លើគ្រប់វិស័យ ជាក់ស្តែងថ្ងៃនេះ កងកម្លាំងយើងបាន​ទទួលផ្ទាំងសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅគ្រប់លំនៅដ្ឋានទាំងអស់។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យវឌ្ឍនភាព​ការស្ថាបនាស្ពានឆ្លងទន្លេកុងទីពីរ (ចំណុចកោះទន្សាយ) ដែល​កំពុងស្ថាបនា ស្ថិតក្នុង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលសាងសង់ដោយកំលាំងកងវិស្វកម្ម នៃក្រសួងការពារជាតិ៕




No comments:

Post a Comment

Pages