ក្នុងជំនួបពិភាក្សាឯកឧត្ដម វ៉ា ថន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាប្រជាជនក្រុង ចៀវចូវ ដែលដឹកនាំដោយលោក យ៉ាង សឹងហៃ ដែលបានអញ្ជើញមកទស្សនកិច្ច នាឱកាសនេះ។ ឯកឧត្ដម វ៉ា ថន បានជម្រាបជូនអំពើស្ថានភាពរួមរបស់ខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ឯកឧត្ដម វ៉ា ថន បានជម្រាបជូនប្រតិភូចិនបន្តទៀតថា ដោយមានការគាំទ្រពីមិត្តចិន ក្នុងការអនុវត្តគោលនយោបាយផ្លូវមួយខ្សែក្រវាត់ និងផ្លូវ ធ្វើឲ្យអ្នកវិនិយោគទុនចិន បានចាប់អារម្មណ៍ហើយងាកមកបោះទុនវិនិយោគនៅខេត្តក្រចេះ មានការកើនឡើង ជាពិសេសតំបន់សេដ្ឋកិច្ចក្នុងស្រុកស្នួល បានដើរតួនាទីយ៉ាងសំខាន់បង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារជូនប្រជាពលរដ្ឋ ជាពលរដ្ឋរស់នៅមូលដ្ឋាននេះ បានប្រកបមុខរបរមានដូចជា៖ វិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មផងដែរ។
ជាការឆ្លើយតបលោក យ៉ាង សឹងហៃ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ឯកឧត្ដមអភិបាលខេត្ត ដែលបានជួយគាំទ្រអ្នកវិនិយោចិន ចូលមកវិនិយោគនៅមូលដ្ឋានខេត្តក្រចេះ។ ពិសេសដោយមានកិច្ចសហប្រតិបត្តិការរវាងក្រុងចៀវចូវ និងខេត្តក្រចេះ បានរួមគ្នាអនុវត្តនូវនយោបាយ ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានាធិបតីចិន រយៈពេល ១០ឆ្នាំកន្លងមក ជំរុញឲ្យមូលដ្ឋាននេះទទួលបាននូវសមិទ្ធិផលជាច្រើន ហើយប្រទេសទាំង២ ក៏មានទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងមានប្រពៃណីដូចគ្នា ថែមទៀត។
លោកយ៉ាង សឹងហៃ សង្ឃឹមថា រដ្ឋបាលខេត្តក្រចេះ នឹងបញ្ជូនក្រុមការងារ ចុះទៅផ្សព្វផ្សាយពីសក្តានុពលលើគ្រប់វិស័យ របស់ខេត្តក្រចេះ ទៅក្រុងចៀវចូវ ប្រទេសចិន ឲ្យបានទូលំទូលាយថែមទៀតនាថ្ងៃខាងមុខ៕
No comments:
Post a Comment