ភ្នំពេញ៖ បន្ទាប់ពីក្រុមការងាររបស់រដ្ឋបាលខណ្ឌសែនសុខបានចុះពិនិត្យ និងណែនាំដល់ម្ចាស់ការដ្ឋានសំណង់អោយយកចិត្តទុកដាក់ និងធ្វើការស្តារ ជួសជុលអណ្តូងលូឡើងវិញនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានក្រុមហ៊ុនប៊ូយ៉ុងកន្លងមក នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចាត់មន្រ្តីការិយាល័យជំនាញចូលរួមជាមួយម្ចាស់ការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង ធ្វើការដាក់កម្លាំង និងរថយន្តបូមស្តារអណ្តូងលូ ប្រព័ន្ធលូ និងជួសជុលអណ្តូលលូ និងដាក់គម្របថ្មីអោយបានល្អស្អាតឡើងវិញចំនួន ០៨អណ្តូងលូ ជួសជុលផ្លូវខូចស្រុតមួយកន្លែង ចំណុចមុខការដ្ឋាន ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ចូលរួមជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌបានខិតខំកសាងឡើង ដើម្បីប្រើប្រាស់ជាប្រយោជន៌សាធារណៈ អោយបានគង់វង្សយូរអង្វែង ដើម្បីប្រទេសជាតិរបស់យើង ។
Wednesday, December 25, 2019

Home
ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌសែនសុខដាក់កម្លាំង និងរថយន្តបូមស្តារប្រព័ន្ធលូ និងអណ្តូងលូតាមនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី
អាជ្ញាធរខណ្ឌសែនសុខដាក់កម្លាំង និងរថយន្តបូមស្តារប្រព័ន្ធលូ និងអណ្តូងលូតាមនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment