ស្រូវប្រាំងចំនួន៣៦ហិកតាស្ថិតនៅភូមិបឹងបបោស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម កំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រង់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, December 7, 2019

ស្រូវប្រាំងចំនួន៣៦ហិកតាស្ថិតនៅភូមិបឹងបបោស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម កំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រង់

 ខេត្តកំពង់ចាម៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចុះទៅពិនិត្យទីតាំងរាំងស្ងួត ភ្លាមៗផងដែរនារសៀលថ្ងៃ ទី៦ ខែធ្នូ ឆ្នាំ២០១៩។

ជាលទ្ធផលឯកឧត្តមបានដាក់គោលការណ៍ត្រូវស្វែងរកប្រភពទឹកដែលនៅជិតបំផុត និងចាត់អោយមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ដាក់ម៉ាស៊ីនបូមទឹកជាបន្ទាប់ដើម្បីបូមទឹកដាក់ក្នុងស្រែអោយបានឆាប់រហ័យឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតទាំងនៅក្នុងស្រុកកំពង់សៀម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅស្រុកដទៃទៀតក្នុងខេត្តកំពង់ចាម សូមមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហាកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ជាពិសេសសូមកុំធ្វើស្រែ២រដូវដែលជាបញ្ហាប្រឈមនឹងការខ្វះខាតនៅពេលខាងមុខ។



No comments:

Post a Comment

Pages