ខេត្តស្វាយរៀង៖ នារសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១៦ខែ ធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលថែទាំសុខភាពដូនទៃ និងវឌ្ឍនភាព នៃការរៀបចំលំហាត់សង្ត្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិកាក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឧត្ដមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ឯកឧត្តមឧត្តមសេនីយ៍ទោ ងឺ វណ្ណឌឹម អគ្គនាយករង អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរងស្រុកចន្រ្ទា និងកងកម្លាំងពាក់ព័ន្ធ ព្រមទាំងតំណាងកងកម្លាំង នៃភាគីវៀតណាមផងដែរ ៕
Tuesday, December 17, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលថែទាំសុខភាពដូនទៃ និងវឌ្ឍនភាព នៃការរៀបចំលំហាត់សង្ត្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម
ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលថែទាំសុខភាពដូនទៃ និងវឌ្ឍនភាព នៃការរៀបចំលំហាត់សង្ត្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment