ខេត្តកោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងសប្តាហ៍នេះ បានអញ្ជើញចុះទៅតំបន់ ឆាយអារ៉ែង-ថ្មបាំង ដើម្បីសាកសួរសុខទុក្ខកងទព័ និងមន្ត្រីមូលដ្ឋាននៅតំបន់នោះ ។
នាយឧត្តមសេនីយ៍ យន្ត មីន មានប្រសាសន៍ រំលឹកអំពីអនុស្សាវរីយ៍(តំបន់ឆាយអារ៉ែង-ថ្មបាំង) សម័យឆ្នាំ១៩៩៥-ដេីមឆ្នាំ១៩៩៦ ដែលកាលនោះនៅជាតំបន់ប្រទង់ប្រទាញនៅឡេីយ ក្នុងនោះឯកឧត្តមបានចូលទៅពិនិត្យមេីលកន្លែងដែលឯកឧត្តមធ្លាប់ដឹកនាំដាក់ទ័ពឈរជេីងប្រចាំការ ធ្លាប់ប៉ះទង្គិច(ប្រយុទ្ធ)ដោយអាវុធ មានអ្នកពលី របួសដេីម្បីការពារសន្តិសុខជូនប្រជាជន ។
បើតាមឯកឧត្តមមានប្រសាសន៍ថា កាលនោះសុទ្ធតែព្រៃ ដេីរដោយជេីង ខុសពីបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបង្កេីតជាភូមិ ឃុំ ស្រុក មានផ្លូវ ឡាន ម៉ូតូរត់បានហូរហែរ សឹងតែគ្រប់ភូមិហេីយ ប្រជាជនខ្លះធ្វេីផ្ទះធំៗ មានសាលារៀន មណ្ឌលសុខភាព វត្តអារាម ដែលរាជរដ្ឋាភិបាលមានទស្សនៈវិសយ័រៀបចំតំបន់នេះប្រែមុខមាត់ រីកចំរេីន កែប្រែពីតំបន់អតីតៈសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍៕
Wednesday, December 18, 2019

Home
ព័ត៌មានខ្លីៗ
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខកងទព័ និងមន្ត្រីមូលដ្ឋាននៅតំបន់ឆាយអារ៉ែង-ថ្មបាំង
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខកងទព័ និងមន្ត្រីមូលដ្ឋាននៅតំបន់ឆាយអារ៉ែង-ថ្មបាំង
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment