ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការ ធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, December 3, 2019

ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការ ធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ៖ នាទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាសំណើ និងអនុសាសន៏របស់អង្គការ សង្គមស៊ីវិល ក្នុងការធ្វើ វិសោធនកម្មច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររបស់​រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់​អង្គការ​សង្គមស៊ីវិល ដោយមានការចូលរួមពី អនុប្រធាន សមាជិក ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល អង្គទូតនានា ព្រម​ទាំង​អង្គការ សង្គមស៊ីវិល និងអង្គភាព ស្ថាប័នពាក់ព័ន្ធជា​ច្រើន​ផងដែរ។

កិច្ចប្រជុំលើកទី២ នេះគឺធ្វើឡើងដើម្បីពិគ្រោះយោបល់ពិនិត្យ និង​ពិភា​ក្សាលើខ្លឹម សារសំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំធ្វើ​វិសោធន​កម្ម​ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមសំណើរ​បស់អង្គការសង្គមស៊ីវិល បន្ទាប់ពី មានតំណាងអង្គការសង្គម​ស៊ីវិលមួយចំនួនបានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និង​អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៧មាត្រា ដែលពួកគេថា បាន ធ្វើ​ឲ្យប៉ះពាល់ដល់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យដែល ពួកគេកំពុង​ធ្វើសកម្មភាព ការងារនានា។

សូមបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន រដ្ឋា ភិបាល មានគោលបំណងធានាការពារ សិទ្ធិ​សេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារ ផលប្រយោជន៍​ស្រប​ច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រម​ទាំង​លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕





No comments:

Post a Comment

Pages