ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាធ្វេីយ៉ាងណាត្រូវខិតខំដេីម្បីកាត់បន្ថយអោយបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងកិច្ចប្រជុំនេះដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ និងលោកអធិការខណ្ឌទាំង១៤ ផងដែរ ។
ឯកឧត្តមស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤ អោយសិក្សាស្រាវជ្រាវអោយបានច្បាស់ ថាតេីករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រេីនកេីតឡេីងនៅពេលណា ម៉ោងណា ដោយសារអ្វី ដែលគម្បីដាក់កម្លាំងអនុវត្តការងារអោយបានសមស្រប និងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង ។
ដេីម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយអោយបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមស្នងការបានដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដេីម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដេីម្បីយកលទ្ធផលជាក់ស្តែង យកមកវិភាគ ប្រៀបធៀប ថាតេីក្នុងកំឡុងពេលអនុវត្តការងារមួយសប្តាហ៍នេះ ថាតេីមានការថយចុះកំរិតណា ?
ឯកឧត្តមស្នងការ ក៏បានណែនាំអោយកម្លាំងចម្រុះទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលេីជនបរទេសដែលបេីកបរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសជនបរទេសដែលប្រេីប្រាស់រថយន្តដែលមានស្លាកលេខ នប និង ខម ។ល។
ស្របពេលដែលត្រូវចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមស្នងការបានណែនាំដល់កម្លាំងទាំងអស់ ត្រូវគោរពវិន័យអោយបានល្អ អនុវត្តអោយបានមុឺងម៉ាត់ ដេីម្បីទទួលបាននូវការសាទរ និងគាំទ្រពីមជ្ឍដ្ឋានទូទៅ ។
Monday, January 27, 2020
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
សន្តិសុខ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍
Tags
# សន្តិសុខ
Share This
![Author Image](http://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ5AZffZgm4OoqD3uH1jvl4nXfpav__n7O1-hZIZgNE6jQOz_JZRU8qsOKmHuXxC15105kWs6NGF4oPXhDNkv9B9ZebBNv8fh4OWZBrbxMTG0Uof4nzDCm3hPrIFb7ITc/s113/Untitled-2.png)
គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment