ខេត្តក្រចេះ៖ វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៌ គឺជាកម្លាំងជំរុញការអភិវឌ្ឍន៌ និងជាធាតុផ្សំគន្លឹះដើម្បីបង្កើតឡើងនូវគ្រប់ផលិតផលឲកាន់តែប្រសើរ វិធីសាស្រ្តដែលលើកកម្ពស់ផលិតភាព និងសេវាកម្មដែលធ្វើឲមានការពេញចិត្តពីប្រជាជននៅគ្រប់មូលដ្ឋាន។
ព្រឹកថ្ងៃព្រហស្បត្តិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្ត បើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្តបច្ចកទេស និងនវានុវត្តន៌ ឆ្នាំ២០២០-២០៣០ ក្រោមអធិបតីភាព ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធាន អចិន្រ្តៃនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចកទេស និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការ អញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងផែនការ គ្រឹះវិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសអាជីវកម្មទាំងអស់។
ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៌ ឆ្នាំ២០២០-២០៣០ ដែលត្រូវបានចុះហត្ថលេខាដ៏ខ្ពងខ្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គឺជាជម្រើសយុទ្ឋសាស្រ្ត និងជាការចង្អុលទិសដ៏ខ្ពងខ្ពស់ របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់ការខិតខំរួមគ្នាក្នុងក្រប់ខណ្ឌ័ជាតិ និងសម្រាប់ការស្វះស្វែង រកកិច្ចសហប្រត្តិកាណ៏ អន្តជាតិសំដៅធ្វើឲ្យ វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៌ ជាកម្លាំងជំរុញការអភិវឌ្ឍន៌ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលមានគោលបំណង់ធ្វើឲកម្ពុជាបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។
ឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្រ្តៃនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចកទេស មានប្រសាសន៍បន្ថែមទៀតថា សម្រាប់ចក្ខុវិស័យខាងលើ គោលនយោបាយនេះមានគោលបំណង់ចម្បង គឺពង្រឹងមូលដ្ឋានគ្រឺះ និងកែលម្អបរិយាកាស វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ ដើម្បីអភិវឌ្ឍន៌ប្រពន្ឋ័អេកូ នវានុវត្តន៌ នៅគ្រប់កម្រិតនិងគ្រប់វិស័យដោយឈរលើក្រប់ខណ្ឌ័ទស្សនាទាន ទទួលយកបច្ចេកវិទ្យា សម្របបច្ចេកវិទ្យា និងនវានុវត្តន៌វន្ថែម៕
Thursday, January 16, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម វ៉ា ថន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីវិទ្យាសាស្រ្តបច្ចកទេសនិងនវានុវត្តន៌ឆ្នាំ២០២០-២០៣០
ឯកឧត្ដម វ៉ា ថន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីវិទ្យាសាស្រ្តបច្ចកទេសនិងនវានុវត្តន៌ឆ្នាំ២០២០-២០៣០
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment