ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, January 31, 2020

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា  ឆ្នាំ២០២០នេះ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏បានការអញ្ជើញចូលរួម ពី លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងសហការី លោកស្នងការរងនគរបាលខេត្តសៀមរាប លោក លោកស្រី អភិបាលក្រុង ស្រុក ទាំង១២ លោកអធិការនគរបាលក្រុង ស្រុក ចៅសង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធសរុបចំនួន ៤៥០នាក់ ។

គោលបំណងសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាលនេះគឺ៖
-ពង្រឹងសមត្ថភាពមន្ត្រី និងប្រសិទ្ធិភាពការងារ
-ស្វែងយល់ពីគោលបំណងនៃការធ្វើស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន
-ការបំពេញតារាងស្រង់ស្ថិតិនីមួយៗអោយបានត្រឹមត្រូវ
-បង្ហាញពីនីតិវិធីនៃការស្រង់ស្ថិតិប្រជាពលេដ្ឋប៉ាន់ស្មាន
-ចែករំលែកវំណេះដឹង បទពិសោធន៍ទាក់ទងនឹងការងារកន្លងមក ។



No comments:

Post a Comment

Pages