ខេត្តកោះកុង៖ កម្លាំងនគរបាលស្រុកគិរីសាគរ បានធ្វើការឆ្មក់បង្ក្រាបករណីគ្រឿងញៀន នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្កកោះកុង ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់។
ការចុះបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង០២:៤៥នាទីរសៀល ដឹកនាំដោយលោក ញ៉ឹម សុភា អធិការរងស្រុកគិរីសាគរ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះស្តេច និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្ញីមាស ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន២នាក់ ម្នាក់ឈ្មោះ ជុំ ថូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ មានលំនៅស្នាក់នៅបណ្តោះ អាសន្ន ភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ចំណែកម្នាក់ទៀតឈ្មោះ វង់ វ៉ាន់ឆាណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ដកហូតបានម៉្សៅក្រាម ព៌ណស ថ្លា សង្ស័យថាជាសារ ធាតុញៀន ចំនួន០៩កញ្ចប់តូច ០២កញ្ចប់ធំ និង ថ្នាំគ្រាប់ពណ៌ផ្កាឈូក មេតំហ្វេតាមីន (WY) ចំនួន០២គ្រាប់ ៕
Monday, February 3, 2020

នគរបាលស្រុកគិរីសាគរ ឃាត់ខ្លួនបុរស២នាក់ជាមួយសារធាតុញៀនមួយចំនួនយកទៅសួរនាំ
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment