កិច្ចប្រជុំលើកទី២ របស់គណកម្មាធិការដឹកនាំការងារថ្នាក់ក្រោមជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 19, 2020

កិច្ចប្រជុំលើកទី២ របស់គណកម្មាធិការដឹកនាំការងារថ្នាក់ក្រោមជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤

ខេត្តសៀមរៀប៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណ:កម្មាធិការដឹកនាំការងារថ្នាក់ក្រោមជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី ៤ (Regional Economic Development Program Phase IV-RED IV) ក្រោមអធិបតីភាពឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ..ក) និងជាប្រធានគណ:កម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធី RED IV និងមានការអញ្ជើញចូលរួមពី លោក Gunter Riethmacher នាយកទីភ្នាក់ងារ GIZ ប្រចាំកម្ពុជា លោកស្រី Carin Salerno នាយិកានៃទីភ្នាក់ងារ SDC និងលោក Sascha Reebs លេខាធិការទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាបន័នានា លោក លោកស្រី អភិបាលរងខេត្តទាំង៤ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ។

កម្មវិធីនេះជួយគាំទ្រដល់ស្ថានភាពសេដ្ឋកិច្ច និងការងាររបស់គ្រួសារនៅជនបទដោយអនុវត្តក្នុងខេត្តចំនួន៤ រួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងមួយផ្នែកតាមរយះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។ កម្មវិធីនេះដំណើរការក្នុងរយះពេល ៤២ខែ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ និងបញ្ជប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នា ២០២១ ។

កម្មវិធីនេះបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិពីក្រសួងសហព័ន្ធអាល្លឺម៉ង់ (BMZ) និងទីភ្នាក់ងារស្វុីស(SDC) ដោយផ្តោតលើវិស័យការងារចំនួន៤៖
១/អភិបាលកិច្ចសេដ្ឋកិច្ចល្អ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
២/ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការលើកកម្ពស់អត្រាការងារ
៣/ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម
៤/វិធានការពិសេសនិងលើកកម្ពស់យេនឌ័រ។ កិច្ចប្រជុំនេះរៀបចំនៅសណ្ឋាគារសោមាទេវី ខេត្តសៀមរាប ។







No comments:

Post a Comment

Pages