ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលក្រុង ក្រោមអធិបតីភាពលោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង។ សមាសភាពចូលរួមមាន លោក លោកស្រីអភិបាលរងក្រុង លោក នាយករដ្ឋបាលក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងប្រដាប់អាវុធចំណុះសាលាក្រុងទាំង៣ លោកលោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះទាំង១៣ លោកស្រីចៅសង្កាត់ ស្មៀនទាំង៧សង្កាត់ក្នុងក្រុង វត្តមានសរុប ៤៣នាក់ ស្រី០៨នាក់ ។
លោកអភិបាលក្រុងបានកោតសរសើរដល់លោក លោកស្រីសមាជិក សមាជិការនៃអង្គប្រជុំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចសម្រេចបានលទ្ធផលល្អប្រសើរ។ ក្នុងឱកាសនេះដែរលោកអភិបាលបានណែនាំ និងលើកផែនការសម្រាប់អនុវត្តបន្តដូចខាងក្រោម៖
១-បន្តការអនុវត្តការធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋទៀតអោយបានគ្រប់សង្កាត់
២-ពង្រឹងកម្លាំងប្រជាការពារតាមភូមិ
៣-ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
៤-បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
៥-ជំរុញការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ
៦-ការសម្របសម្រួលដោះស្រាយពាក្យបណ្ដឹងក្រៅប្រព័ន្ធតុលាការ
៧-បញ្ហាដីធ្លី និងសំណង់ក្នុងក្រុង
៨-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងតម្លាភាព
៩-ពិនិត្យគ្រោះមហន្តរាយកេីតឡេីងក្នុងមូលដ្ឋាន រាយការណ៍អោយទាន់ពេលវេលា
១០-ការគ្រប់គ្រងកាកសំណល់រឹង សំរាម អោយបានល្អប្រសេីរ។
Wednesday, February 12, 2020

Home
ព័ត៌មានខ្លីៗ
រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត
រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment