ខេត្តព្រះសីហន៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្ត ក្រោមការអញ្ជើញជាអធិបតីភាពលោក វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០១សហវ.ប្រក សម្រេចតែងតាំង លោក សួន ដារ៉ារិទ្ធ អនុប្រធានរតនាគារខេត្តព្រះសីហនុ ជាប្រធានរតនាគារខេត្តព្រះសីហនុ ជំនួសលោក ងូវ សេរីច័ន្ថន ដែលត្រូវចូលនិវត្តន៍ ។
ក្នុងពិធីនោះ លោក គួច ចំរើន បានវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងបំរើការងារបានល្អ បន្ទាប់ពីប្រធានចាស់ ដែលបានបំពេញការងាររយ:ពេល៤២ឆ្នាំ រហូតចូលនិវត្តន៍ និងបានផ្តាំផ្ញើរដល់លោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការងារសង្គមបម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ព្រមទាំងផ្ដាំផ្ញើរដល់ប្រធានថ្មីបន្តខិតខំដឹកនាំមន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ព័ន្ធប្រកបដោយគុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះ លោក វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការបំពេញការងាររយៈពេល ៤២ឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៊ីជម្រៅយុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់ប្រធានរតនាគារខេត្តព្រះសីហនុថ្មី ត្រូវអនុវត្តតួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តអនុក្រម៥ យ៉ាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌបង្កើនសមត្ថភាពការងារកាន់តែល្អថែមទៀត ទី១. អនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌, ទី២.អនុវត្តការងារជាក្រុម, ទី៣.អនុវត្តការងារប្រកាន់ភ្ជាប់ស្មារតីបុរេសកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិនត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជាគោលដៅក្នុងការអភិវឌ្ឍការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕
Monday, February 17, 2020

Home
ព័ត៌មានជាតិ
ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment