កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាបរាប - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 5, 2020

កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាបរាប

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូបេសកជនធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងតំណាងមកពីធនាគាពិភពលោក(World Bank) ដោយមានការចូលរួមជាអធិបតីភាពឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប រួមនិង លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប និងមន្ដ្រីជំនាញបច្ចេកទេសក្រោមឱវាទ និងមានការចូលពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ដ ដើម្បីពិភាក្សាអំពីវឌ្ឍនៈភាពលើគម្រោងអភិវឌ្ឍន៍ និងកែលម្អកំណាត់ផ្លូវជាតិសំខាន់ៗក្នុងខេត្តសៀមរាបរួមមាន:
1-គម្រោងសិក្សាដើម្បីកែលម្អកំណាត់ផ្លូវជាតិលេខ៦(ពីរង្វង់មូលជ័យវរ្ម័នទី៧ រហូតដល់ព្រះអង្គចេកព្រះអង្គចម)
2-គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៦(ពីរង្វង់មូលជ័យវរ្ម័នទី៧ រហូតដល់ស្រុកក្រឡាញ់ព្រំប្រទល់ខេត្ដបន្ទាយមានជ័យ) គម្រោងខាងលើទាំងនេះនឹងធ្វើឲ្យខេត្ដសៀមរាបកាន់តែមានភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ។






No comments:

Post a Comment

Pages