ខេត្តកំពត បើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ​ និងវិស័យឯកជន - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 26, 2020

ខេត្តកំពត បើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ​ និងវិស័យឯកជន

ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខេត្តកំពត ក្រោមកិច្ចសហការរៀបចំឡើងដោយក្រុមការងារក្រសួង និងមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកំពត បានបើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ​ និងវិស័យឯកជនក្នុងខេត្តកំពត ដែលវគ្គផ្សព្វផ្សាយនេះស្ថិតក្រោមធិបតីភាពអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាង​ ឯកឧត្តម​ ជា សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត ។

ឯកឧត្តម​ ជាវ តាយ អភិបាលខេត្ត បានសំដែងអំណរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ ជាពិសេស​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា សុ​ផារ៉ា​ ដែលបានយកចិត្តទុកដាក់និងជំរុញឲ្យមានវគ្គផ្សព្វផ្សាយច្បាប់សំណង់ ដ៏មានសារសំខាន់នេះឡើង​ ដើម្បីបញ្ជ្រាបជូនដល់អាជ្ញាធរអ្នកពាក់ព័ន្ធ​ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ក្នុងគោលបំណងពង្រឹងគុណភាព និងសុខមាលភាពដល់អ្នកប្រើប្រាស់ ។

ពាក់ព័ន្ធនឹងវិស័យសំណង់ ក្នុងខេត្តកំពត ឯកឧត្តម ជាវ តាយ​ អភិបាលខេត្ត ក៏បានលើកឡើងឲ្យដឹងដែរថា ក្នុងឆ្នាំ ២០១៩កន្លងទៅនេះ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្តមានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។

ជាលទ្ធផល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ ទុនវិនិយោគសរុប​ ៣​ ១៨៧​ ៣០០ដុល្លារអាមេរិក បើប្រៀបធៀបនៅឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ ១៤២ គម្រោងមានផ្ទៃក្រឡាសរុប៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារអាមេរិក ៕







No comments:

Post a Comment

Pages