ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ៦រោជ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សាលាខេត្តព្រះសីហនុបានរៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានជួយ ឧបត្ថម្ភរថយន្តសង្គ្រោះ រថយន្តដឹកទំនិញ និងថ្មក្រាលផ្លូវដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅពេលដែលសន្តិសុខ ការអភិវឌ្ឍការងារសង្គមជួបកាលំបាកដោយសារតែកំណើន នៃការវិនិយោគយ៉ាងគំហុក និងទេសចរ បង្កមានភាពស្មុគស្មាញ និងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយថ្មី ។ ការចូលរួមរបស់អស់លោក លោកស្រី និងលោកឧកញ៉ានូវថវិកាប្រមាណជាង ២០ម៉ឺនដុល្លា ក្នុងការទិញថ្ម គ្រួសមកបំរើឱ្យហេដ្ឋារចនាសម្ពន្ធ័ដែលរងការខូចខាតដោយភ្លៀង និងការដឹកជញ្ជូនសម្ភារះសំណង់ និងសម្ភារជាគ្រឿងបរិភោគ ឧបភោគមួយចំនួន ។
ឯកឧត្តម បន្តថាក្រៅពីនេះក៍នៅមានកិច្ចការសង្គមជាច្រើនទៀតដែលអស់លោក លោកស្រីបានចូលរួមជាច្រើនទៀត ដូចជាការជួយក្នុងប្រតិវត្តិការរុករក ជួយសង្គ្រោះស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុង ។ ក្រៅពីនោះ ក៏បានការផ្តល់ជារថយន្តសង្គ្រោះ រថយន្តស្ទួច រថយន្តដឹកទំនិញជាបន្តបន្ទាប់ប្រមាណ១២គ្រឿងដែលជាការងារមនុស្សធម៌បំរើឱ្យការងារសង្គមក្នុងខេត្តព្រះសីហនុរបស់យើង ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានប្រគល់លិខិតថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមប្រតិបត្តិការរុករកជួយសង្គ្រោះ ស្ត្រីជនជាតិអង់គ្លេសនៅកោះរ៉ុង អង្គភាព និងសប្បុរសជនចំនួន១០ លិខិតថ្លែងអំណរគុណសប្បុរសជនឧបត្ថម្ភថ្មក្រាលផ្លូវក្នុងក្រុងព្រះសីហនុ ៣៦នាក់ និងលិខិតថ្លែងអំណរគុណឧបត្ថមរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញ៣រូប ៕
Saturday, February 15, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជនដែលបានជួយឧបត្ថម្ភរថយន្តសង្គ្រោះរថយន្តដឹកទំនិញនិងថ្មក្រាលផ្លូវដល់រដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជនដែលបានជួយឧបត្ថម្ភរថយន្តសង្គ្រោះរថយន្តដឹកទំនិញនិងថ្មក្រាលផ្លូវដល់រដ្ឋបាលខេត្តព្រះសីហនុ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment