ខេត្តប៉ៃលិន៖ បុរសតណ្ហាក្រាស់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះយកទៅសួរនាំនៅប៉ុស្តិ៍ បន្ទាប់ពីទទួលពាក្យបណ្តឹងពីនារីលក់បាយម្នាក់ថា បុរសកំហូចនោះបានចាប់បង្ខំនាងឆីពងក្រហមរហូតបានសំរេចម្តងនៅតាមផ្លូវ ត្រង់ចំណុចផ្លូវបំបែកជាបួន អូរកម្មករ ស្ថិតភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ ណ ល ភេទស្រី អាយុ២០ឆ្នាំ មានមុខរបរជាអ្នកសុីឈ្នួលជួយលក់បាយអោយគេ មានទីលំនៅនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកបុរសជាជនសង្ស័យមានឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបររត់ម៉ូតូឌុប មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នារីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានហៅជនសង្ស័យឲ្យឌុបទៅផ្ទះមិត្តភ័ក្តនៅភូមិអូរឈើក្រំ លុះពេលត្រលប់មកវិញ ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានធ្វើសម្មកភាពចាប់រំលោភនាងរហូតបានសម្រេចតែម្តង ទោះប្បីខណៈពេលនោះនាងខំរើបំរាស់ និងសុំអង្វរយ៉ាងណាក៏ដោយ ក៏នៅតែមិនផុតពីកំដៅតណ្ហាដុតរោលរបស់បុរសនោះដែរ ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Thursday, February 20, 2020

នារីសុីឈ្នួលលក់បាយអោយគេត្រូវបុរសល្មោភកាមម្នាក់ចាប់រំលោភតាមផ្លូវរហូតបានសំរេចមួយដង
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment