ខេត្តក្រចេះ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ការងារលើគ្រប់វិស័យ ប្រចាំខែមករា និងទិសដៅអនុវត្តការងារ បន្តខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោក ស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។
របៀបវារៈកិច្ចប្រជុំបានផ្ដល់ទៅលើការងារសំខាន់រួមមាន
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-ពិនិត្យពិភាក្សាលើភារះកិច្ចសំខាន់ៗ រួមមាន ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារសេដ្ឋកិច្ចសង្គម និងបញ្ហាផ្សែងៗ
ជាលទ្ធផលកិច្ចប្រជុំ បន្ទាប់ពីបានពិនិត្យពិភាក្សាលើ របាយ ការណ៍លទ្ធផល វឌ្ឍនភាពប្រចាំខែមករាឆ្នាំ ២០២០ របស់រដ្ឋបាល ខេត្ត ទាំងការងារគ្រប់គ្រងរដ្ឋបាលខេត្ត ការងាររបស់មន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត រួមនិងបញ្ហាប្រឈមនិងដំណោះស្រាយ ក្នុងដែន សមត្ថកិច្ច រដ្ឋបាលខេត្តក្រចេះ នារយៈពេលក្នុងខែ មករា ២០២០នេះ ។ ក្នុងនោះមានការដឹកនាំគ្រប់គ្រង និងការដោះ ស្រាយទទួលបានលទ្ធផលជាវិជ្ជមានគួរឲ្យប្រសើរ។ ទន្ទឹមនឹង នោះក្នុងកិច្ចប្រជុំ ក៏បានជំរុញដាក់ទិសដៅការងារ អនុវត្ត សម្រាប់ខែបន្ទាប់ ដើម្បីឈានទៅសម្រេចឲ្យបានកាន់តែប្រសើរ និងរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍លើកបញ្ជាក់ថា រាល់កិច្ចប្រជុំរបស់គណៈអភិបាលខេត្ត គឺជាការងារចាំបាច់ សំខាន់មួយ ដែលរដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ រួមនិងអាជ្ញាធរ ក្រុង ស្រុក តែងតែបានរួមគំនិតយោបល់ ដើម្បីពិនិត្យ និងពិភាក្សារាល់សកម្មភាពទាំងឡាយណាដែលបានអនុវត្តកន្លងមក សំដៅជំរុញការអនុវត្តបន្តឱ្យចំគោលដៅនិង សម្រេចផែនការដែលបានគ្រោងទុករួមនឹងការដោះស្រាយឲ្យមានប្រសិទ្ធភាពប្រសិទ្ធផលបន្ថែមទៀត។ ពាក់ពន្ឋ័និងការស្នើសុំរបស់ពលរដ្ឋនៅភូមិការប៉ូ ឯកឧត្តម វ៉ា ថន បានស្នើឲខាងអង្គភាពរដ្ឋាករទឹកស្អាតរបស់ខេត្ត ចុះទៅពិនិត្យ និងជួយត បណ្តាញទឹកចូលទៅផ្ទះគាត់ផង ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តក្រចេះ បានបញ្ជាក់ពីគម្រោងសាងសងស្ពានថ្មី គឺ អណ្តែនដូន ឋិតក្នុងសង្កាត់ក្រគរ និងការសាងសងផ្លូវក្រាលកៅស៊ូ ពីភូមិទួលមនោរម្យ រហូតដល់ភូមិ គោលាប់។
ជាចុងក្រោយនៃកិច្ចប្រជុំប្រចាំខែមករា និងទិសដៅអនុវត្តខែកុម្ភៈ នេះ ឯកឧត្តម ក៏បានក្រើនរំលឹកជំរុញដល់ មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុក ក្នុងខេត្តទាំងអស់ ត្រូវបន្តចូលរួមអនុវត្តភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល បន្ថែមទៀតស្របទៅនឹងទិស ដៅផែនការដែលបានកំណត់ដោយ ផ្អែកតាមគោល នយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅធ្វើឲ្យប្រជា ពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ក្នុងម្លប់នៃសុខសន្តិភាព របស់ប្រទេសជាតិយើងនាពេលបច្ចុប្បន្ននេះ ក្រោមការដឹក នាំដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
Thursday, February 6, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុប ការងារលើគ្រប់វិស័យប្រចាំខែមករាឆ្នាំ២០២០
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុប ការងារលើគ្រប់វិស័យប្រចាំខែមករាឆ្នាំ២០២០
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment