ខេត្តត្បូងឃ្មុំ៖ កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារគ្រោះមហន្តរាយឆ្នាំ២០១៩ និងទិសដៅការងារ២០២០ ក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយ អនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអោយដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅទូទាំងខេត្តទទួលរងគ្រោះទឹកជំនន់ប៉ះពាល់ប្រជាជន១៩,៩២៧គ្រួសារ និងត្រូវជម្លៀសពលរដ្ឋទៅកាន់ទួលសុវត្ថិភាព៣,២៥៨គ្រួសារ ផ្លូវថ្នល់ សាលារៀន និងវត្តអារាមជាច្រេីនរងការជន់លិច។
ដោយឡែកគ្រោះរាំងស្ងួតបានប៉ះពាល់ស្រូវនិងដំណាំផ្សេងៗ ១០,៧២១ហិចតា សង្គ្រោះឡេីងវិញបាន ៩,២៨២ហិចតា ខ្យល់កន្ត្រាក់៤៣លេីក ខូចផ្ទះ៥៨៤ខ្នង អគ្គីភ័យ១២លេីក ឆេះផ្ទះ៣៤ខ្នង។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ព្រមទាំងបានធ្វើការណែនាំ ដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតប ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
Monday, February 24, 2020

Home
ព័ត៌មានជាតិ
ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារគ្រោះមហន្តរាយឆ្នាំ២០១៩ និងទិសដៅការងារ២០២០ ក្នុងខេត្តត្បូងឃ្មុំ
ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារគ្រោះមហន្តរាយឆ្នាំ២០១៩ និងទិសដៅការងារ២០២០ ក្នុងខេត្តត្បូងឃ្មុំ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment