មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, February 18, 2020

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លើកឡើងបែបនេះក្នុង កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់កំណត់តំបន់ប៉ូលសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម មន្រ្តីគម្រោងអេម (AIMS)មកពីមន្ទីរពាណិជ្ជកម្ម មន្រ្តីគម្រោង អាស្ប៉ាយ(Aspire) មកពីមន្ទីរកសិកម្ម និងមន្រ្តីគម្រោងសម្បត្តិ(SAAMBAT) ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថាទៀតថា ការកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល មានស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកពញាឮ ហើយគម្រោងនេះគឺផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជាសំខាន់ ដោយកែប្រែពីផ្លូវកំទេចថ្ម ផ្លូវដីស ផ្លូវគ្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូDBST។ ក្នុងនោះស្រុកខ្សាច់កណ្ដាល ទទួលបាន១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ ស្រុកមុខកំពូល ទទួលបាន០២គម្រោង ស្មើ១៥.២០គីឡូម៉ែត្រ ស្រុកស្អាង ទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ និងស្រុកពញាឮ ទទួលបាន៦គម្រោង ស្មើ៣០.៦៥គីឡូម៉ែត្រ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានប្រសាសន៍ថា គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាលរដ្ឋ ព្រោះវាបានសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅកាន់ទីផ្សារ និងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្ដមអភិបាលរងខេត្ត បានស្មើដល់ក្រុមការងារ ត្រូវធ្វើការសិក្សាគម្រោងឱ្យបានល្អ ហើយត្រូវគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តទៅលើគម្រោងណាដែលមានអាទិភាព និងមានផ្លូវវែងមុន ព្រោះថា ផ្លូវនេះមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាផ្ទាល់ប្រើប្រាស់នោះទេ តែសម្រាប់ប្រជាពលរដ្ឋដែលមកពីស្រុកផ្សេង និងខេត្តផ្សេងផងដែរ។







No comments:

Post a Comment

Pages