បានជាសះស្បើយ០២នាក់ក្នុងចំណោម០៨នាក់ រស់នៅខេត្តបាត់ដំបង ដែលមានផ្ទុកវីរុសកូវីដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, March 25, 2020

បានជាសះស្បើយ០២នាក់ក្នុងចំណោម០៨នាក់ រស់នៅខេត្តបាត់ដំបង ដែលមានផ្ទុកវីរុសកូវីដ-១៩

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋខ្មែរ កាន់សាសនាឥស្លាម និងបុរស០២នាក់ ក្នុងចំណោម ០៨នាក់ ដែលមានផ្ទុកវីរុសប្រភេទថ្មីកូវីដ-១៩ ពេលនេះបានជាសះស្បើយហើយ នៅវិហារនូរុល ឥស្លាម ស្ថិតក្នុង ភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

បុរសទាំង០២នាក់ដែលបានជាសះស្បើយនោះ ម្នាក់មានអាយុ៤១ឆ្នាំ និងម្នាក់ទៀតមានអាយុ៤២ឆ្នាំ ពួកគាត់ទាំង០២ នាក់ រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ពួកគាត់ទាំង០២នាក់ ធ្វើតេស្តលើកដំបូង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ លទ្ធផលវិជ្ជាមាន ធ្វើតេស្តត្រួតពិនិត្យលើកទី១ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លទ្ធផល អវិជ្ជមាន តេស្តត្រួតពិនិត្យលើកទី២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ លទ្ធផល អវិជ្ជាមាន ដោយពួកគាត់បានចូលសម្រាកពេទ្យកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

លោកអភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងសូមឲ្យបងប្អុនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យ ថែរក្សាសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ហើយបើមានអាការៈគួរឲ្យសង្ស័យប្រញាប់ទៅមន្ទីរពេទ្យ។ លោកក៏បានបញ្ជាក់បន្ថែមទៀតដែរថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាគណៈកម្មការប្រយុទ្ធនឹង (COVID-19) ខេត្តបាត់ដំបង បានធ្វើការកំណត់ទីតាំងទៅតាមបទបញ្ជា និងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន  សែន ឲ្យអាជ្ញាធរខេត្តត្រៀមបម្រុងទីតាំងសម្រាប់ជាវិធានបង្ការបន្ត ដោយបច្ចុប្បន្នយើងមានទីតាំងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាកន្លែងសម្រាប់ពិនិត្យព្យាបាល ដែលមានលទ្ធភាពយ៉ាងច្រើន ប្រហែល៣០នាក់ ដូច្នេះអាជ្ញាធរខេត្ត បានស្វែករកជួលសណ្ឋាគារដើម្បីរត្រៀមបម្រុងបន្ថែម ហើយចំពោះមុខនេះថ្នាក់ដឹកនាំខេត្តបានជួលសណ្ឋាគារផាក និងស្ពីងផាក ដែលមាន១៥០បន្ទប់ ត្រៀមជំហ៊ានទី២ បន្ទាប់ពីអស់លទ្ធភាពពីមន្ទីរពេទ្យបង្អែកខេត្ត និងមួយទៀតខេត្តបានត្រៀមបង្ការបន្តសម្រាប់សាលាវិទ្យាល័យព្រះមុនីវង្សមួយបន្ថែមទៀត ដែលមាន៣០បន្ទប់ តែចំពោះមុខជួសជុលបាន០៥បន្ទប់ ទុកជាការបង្ការបម្រុងទុកបន្ត ក្នុងករណីមិនរាលដាលធំទេ គឺមិនមានអីទេ។

កន្លងមកអាជ្ញាធរខេត្តបានអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើគ្មានសណ្ឋាគារ គឺយើងត្រូវយកសាលារៀន។ កន្លងមកអាជ្ញាធរបានស្វះស្វែងរកជួលសណ្ឋាគារ តែម្ចាស់សណ្ឋាគារគាត់មិនព្រមជួលឲ្យដោយសារគាត់នៅដំណើរការអាជីវកម្មរបស់គាត់ តែចំពោះមុខនេះយើងជួលបានហើយគឺសណ្ឋាគារ ផាក និងស្ព្រីងផាក នេះហើយ។ ដូច្នេះសូមបងប្អូនកុំមានការយល់ច្រឡំ នេះគឺជាផែនការបម្រុង បន្ត ចំពោះមុខក្នុងករណីដែលចាំបាច់បំផុត។

បន្ទាប់ពីនេះទៅ លោកអភិបាលខេត្ត បានបន្តដំណើរទៅសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលទើបវិលមកពីប្រទេសថៃ ចំនួន២០ នាក់ ដែលកំពុងស្នាក់នៅដោយឡែក និងធ្វើការតាមដានរយៈពេល១៤ថ្ងៃ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង៕




No comments:

Post a Comment

Pages