ថវិការជាង ១៩លានរៀល ត្រូវបានប្រគល់ជូន អតីតនាយទាហាននៃកងរាជអាវុធហត្ថ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, March 26, 2020

ថវិការជាង ១៩លានរៀល ត្រូវបានប្រគល់ជូន អតីតនាយទាហាននៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក ងិន សុផាត ដែលជាអតីតនាយទាហាននៃកងរាជអាវុធហត្ថ (ចូលនិវត្តន៍) ដែលមានជំងឺធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រៅពីការពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល ក៏បានប្រគល់ថវិការបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាករកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមិត្តរួមការងារសរុបចំនួន១៩.៦០០.០០០រៀល ជូនគ្រួសារលោក ងិន សុផាត សម្រាប់ចាត់ចែងតាមការគួរផងដែរ។






No comments:

Post a Comment

Pages