រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឱ្យរដ្ឋបាលខណ្ឌ-សង្កាត់ទាំង១១ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំ និងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ការឈប់ចតយានជំនិះគ្រប់ប្រភេទឲ្យមានសណ្ដាប់ធ្នាប់ មិនប៉ះពាល់ដល់ផ្លូវថ្មើរជើង ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈ ជាពិសេសការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមពេលវេលា ដើម្បីធានាឲ្យមូលដ្ឋានរបស់យើងមានសោភ័ណភាពរបៀបរៀបរយល្អ និងអនាម័យបរិស្ថានស្អាតជាប្រចាំ ។
ជាលទ្ធផល: រដ្ឋបាលខណ្ឌបានពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋមួយចំនួនធំក្នុងមូលដ្ឋានបានចូលរួមសហការយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំសណ្ដាប់ធ្នាប់ការឈប់ចតយានយន្តឱ្យមានរបៀបរៀបរយជាពិសេសការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវបានល្អប្រសើរប៉ុន្តែមានបងប្អូនយើងមួយចំនួនតូចមិនបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដោយ បានឈប់ចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងនឹងដាក់តាំងសម្ភារៈផ្សេងៗ រំលោភចិញ្ចើមផ្លូវសាធារណៈ បង្កបាត់សណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពសាធារណៈ ។ ក្នុងនោះកម្លាំងយើងបានធ្វើការអូស្ទូចរថយន្ត ចំនួន ០៥គ្រឿង បានចាក់សោរកង់ចំនួន ០៣គ្រឿង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខណ្ឌចំនួន ០២គ្រឿង, ត្រីចក្រយាន និងរទេះលក់ដូរ ចំនួន ០៣គ្រឿងផងដែរ ។
Thursday, March 5, 2020
Home
ព័ត៌មានខ្លីៗ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញបានចុះអប់រំផ្សព្វផ្សាយណែនាំនិងដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសំអាតអនាម័យបរិស្ថាននៅតាមដងផ្លូវទាំងអស់ក្នុងសង្កាត់ទាំង១១
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញបានចុះអប់រំផ្សព្វផ្សាយណែនាំនិងដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសំអាតអនាម័យបរិស្ថាននៅតាមដងផ្លូវទាំងអស់ក្នុងសង្កាត់ទាំង១១
Tags
# ព័ត៌មានខ្លីៗ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment